សមិទ្ធផលថ្មីព្រះវិហា វត្តទិព្វពិសី ហៅវត្តដំរីឆ្លងដែលស្ថិតនៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ឫសសីមា ដាក់ឱ្យប្រើប្រាស់

សៀមរាប៖ សមិទ្ធផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងដែលស្ថិតនៅឃុំ សង្វើយស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ឫសសីមាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទៅតាមពុទ្ធានុញ្ញាថ្វាយប្រគេនព្រះសង្ឃនិងពុទ្ធបរិស័ទ ប្រជាពលរដ្ឋគោរពបូជាទៅតាមគន្លងប្រពៃណីសាសនា ដោយស្ថិតក្រោមអធិបតីភាព ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលាចារ្យមេគណខេត្តសៀមរាប និង ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ ឯកឧត្តម លោកជំទាវនិងអស់លោក អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរនៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤នេះ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថាយើងអាចកសាងប្រទេសជាតិលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ឱ្យមាន ការរីកចម្រើនឆាប់រហ័ស ពិសេសចាប់ពីចុងឆ្នាំ១៩៩៨មក គឺ អាស្រ័យដោយយើងមានសុខសន្តិភាព ដែលបានមកពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។ ដូចនេះត្រូវរួមសាមគ្គីគ្នាការពារ ថែរក្សាសន្តិភាពឱ្យបានរឹងមាំយូរលង់រៀងទៅដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង ទៅថ្ងៃអនាគត។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបន្តថាសមិទ្ធផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងនាពេលនេះគឺកើតឡើងពីការចូលរួមបរិច្ចាគធនធាន ដោយសទ្ធាជ្រះថ្លាពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានរួមគ្នាជាកម្លាំងមហាសាមគ្គីមួយដ៏រឹងមាំ បានបរិច្ចាគនូវទ្រព្យធន់ផ្ទាល់ខ្លួន ដើមី្បលើកស្ទួយវិស័យពុទ្ធសាសនា ឱ្យមានការអភិវឌ្ឍរីកចម្រើន ទុកជាផលប្រយោជន៍រួម សម្រាប់ភិក្ខុសង្ឃប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ និង ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ជាមួយគ្នានោះដែរឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក៍បានថ្លែការកោតសរសើរ និងថ្លែងអំណរព្រះគុណ អរគុណគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំលះបង់ យកអស់កម្លាំងព្រះកាយ ព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធាន ក្នុងការគ្រប់គ្រង អភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនរហូតកសាងបានព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុង វត្តទិព្វពិសីហៅវត្តដំរីឆ្លងង ដែលបាន កំពុងប្រារព្ធពិធីសម្ពោធឆ្លងនាពេលនេះ។ នៅក្នុងឱកាសបុណ្យនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានចូលរួមបច្ច័យដើម្បីកសាងទីវត្តបន្តនូវបច្ច័យចំនួន១០លានរៀល ដោយឡែកសម្រាប់លោកតា លោកយាយ ដែលបាន ចូលរួមក្នុងពិធីនោះចំនួន១០០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន២៦០នាក់ម្នាក់ៗទទួលបានសារុង១ .លោកគ្រូអ្នកគ្រូ៥នាក់ម្នាក់ៗលបាន៥០.០០០រៀល សិស្សានុសិស្ស១០០នាក់ម្នាក់ៗទទួលបានសៀវភៅសរសេរ២ក្បាល ប៊ិច២ដើម និងថវិកា៥.០០០រៀល ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *