តាកែវ : អគ្គីភ័យមួយបានកើតឡើងបណ្តាលអោយឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន២ខ្នង ដែលមានទំហំ៧ គុណនិង៨ម៉ែត្រដូចគ្នា ព្រមទាំងខូចខាត អស់ទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង១១ និង១០នាទី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។
តាមរបាយការណ៍ របស់សមត្ថកិច្ច បានអោយដឹងថា
ករណីអគ្គីភ័យខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង បានអន្តរាគមន៍បាញ់ពន្លត់ស្ថាពរ នៅវេលាម៉ោង១៣និង០០នាទី ដោយប្រើប្រាស់ទឹកអស់ចំនួន៦ធុង។
ករណីអគ្គីភ័យខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេរខ្សែភ្លើង) ៕