ដៀមរាប៖ បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យសោកស្តាយពីករណី អគ្គិភ័យ បានឆេះផ្ទះរបស់បងប្អូនខ្មែរឥស្លាម ចំនួន០១ គ្រួសារដែលស្ថិត នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និង ក្រុមការងារសមាគមសម្ព័ន្ធយុវជនមុស្លិមខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាឃុំកណ្តែកផងដែរនោះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌មួយចំនួនមកប្រគល់ជូនដល់គ្រួសាររងគ្រោះ នាព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត បានមានប្រសាសន៍ថាក្នុងនាមថ្នាក់នាំសាសនិកឥស្លាមខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលាជានិច្ចដែលមានការលំបាកផ្សេងៗ ហើយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាងអស់ ហើយក៏បានចាត់ឲ្យ មន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាក សួរសុខទុក្ខ និងរិះរកមធ្យោបាយដើម្បីជួយដោះបន្ទុកជូនបងប្អូនផងដែរ ។ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍និងលើកទឹកចិត្តសូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ ហើយសូមធ្វើប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអគ្គីភ័យផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាអំណោយដែលយកមកប្រគល់ជូននាពេលនេះ គឺជាការកៀងគរពីសប្បុរស ជន ដែលជាសាសនិកឥស្លាម ដែលបានធ្វើការចែករំលែកបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ដោយមានការសាមគ្គីជួយគ្នា ចែករំលែកដល់គ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលយើងអាចធ្វើបានជូនទៅដល់អ្នកទីទ័លខ្វះខាត ជនជរាពិការ និងគ្រួសារមានការលំបាកក្នុងជីវភាពជាក់ស្តែង ទោះបីមិនច្រើនតែក៏អាចជួយសម្រាលដល់ការលំបាកដល់ពួកគាត់បានមួយគ្រាៗផងដែរ ។ អំណោយដែលយកមកប្រគល់ជូននាពេលនោះមាន អង្ករចំនួន២៥គីឡូក្រាម .មី១កេស ទឹកត្រី១យួរ .ទឹកស៊ីអ៊ីវ១យួរ . ទឹកបរិសុទ្ធ១កេស. ទឹកក្រូច២យួរ .ត្រីខ២យួរ.សារុងថ្វាយបង្គំសម្រាប់បុរស១ និងថវិកាចំនួន៣៥០.០០០រៀលផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤វេលាម៉ោងជាង១០ព្រឹក នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ដែលសាងសង់អំពីឈើ ដំបូលសង្កសី បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ហើយបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈជាច្រើនដែលម្ចាស់ផ្ទះមានឈ្មោះ ស្លេះ អាលី និងប្រពន្ធឈ្មោះ ស៊ឹម ម៉ាលី ៕
Related Posts
កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ ក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ…
សមត្ថកិច្ចខេត្តក្រចេះ ឡោមព័ទ្ធនិង ឆែកឆេរស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង រឹបអូសឈើប្រណិតបានរាប់សិប កំណាត់ !
ខេត្តក្រចេះ÷ សមត្ថកិច្ចចម្រុះខេត្តក្រចេះ ដែលដឹកនាំ សម្របសម្រួលដោយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក រ៉ា ប៉ូរ៉ាន់ឌី នៅក្នុងប្រតិបត្តិការតាម រករថយន្ត ២គ្រឿង ដឹកជញ្ជូនឈើ ចេញពីខេត្តស្ទឹងត្រែង ចូលមកក្រុ ក្រចេះ ហើយបានបើកកៀររថយន្តមន្រ្តី យោធាម្នាក់ ធ្លាក់ពីលើទ្រូងផ្លូវរមៀល ចូលទៅក្នុងទឹក…
កាណូតរុញជន ៥គ្រឿងពេលយប់ត្រូវបានក្រុមអ្នកសារព័ត៌ មានប្រទះឃើញកំពង់ធ្វើ សកម្មភាពនិងបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តមកបង្ក្រាប តែមន្ត្រីឆ្លើយថាអត់មានកម្លាំងទេ
កំពង់ឆ្នាំង៖ នៅវេលាម៉ោង៨យប់ថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ក្រុមអ្នកសារព័ត៌មានប្រទះឃើញកាណូតរុញជនរបស់ជនជាតិខ្មែរខ្នាតធំ ៥គ្រឿងកំពុងធ្វើសកម្មភាពនៅកោះក្រញាណក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ប៉ុន្តែក្រោយ ពីបានរាយការណ៍ជូនលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបែរជាលោកឆ្លើយថាអត់មានកម្លាំងចុះទៅបង្ក្រាបនោះទេ។ ករណីនេះក្រុមអ្នកសារព័ត៌មានដែលមានគ្នា៤នាក់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិ កាឆ្នាំ២០២៣នេះថា នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០២៣នេះពួក…