សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈឆ្នាំ ២០២៤នេះសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំពិធីស្វាគមន៍សំណេះសំណាល និងចែកលិខិតបញ្ជាក់ ដល់សមាជិក សមាជិកាថ្មី អាណត្តិទី៣លើកទី១ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ដោយស្ថិតក្រោមវត្តមានរបស់ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថាការរៀបចំពិធីសំណេះសំណាលនាពេលនេះគឺមានគោលបំណងដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក.សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យជាមួយនិងសមាជិក-សមាជិកាថ្មីផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក៍បានមានប្រសាសន៍លើកឡើង អំពីប្រវត្តិនិងតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជននិងសេដ្ឋកិច្ចជាតិ ។ ហើយសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស។ លោកឧកញ៉ាបណ្ឌិតបន្តថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ណែនាំ និងសំណូមពរស្នើឲ្យសមាជិក សមាជិកាថ្មីទាំងអស់ ចូលរួមគាំទ្រដល់សកម្មភាពនានារបស់សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីប្រយោជន៍រួមរបស់សហគមន៍ធុរកិច្ចកម្ពុជា។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បាន អំពាវនាវឱ្យសមាជិក សមាជិកា ជួយកៀងគរ អាជីវករ ពាណិជ្ជករមកចូលរួមជាសមាជិកសភាពាណិជ្ជកម្មខេត្តបន្ថែមទៀតគឺដើម្បីជួយជម្រុញដល់សេដ្ឋកិច្ចខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ ហើយព្រមទាំងបានជាកម្លាំងវិស័យឯកជនកាន់តែច្រើនផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍ ជម្រុញបន្ថែមទៀតដល់សមាជិក សមាជិកសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ទាំងអស់ត្រូវខិតខំការស្វែងរក និងគៀងគរដល់បណ្ដាអ្នកវិនិយោគបរទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីមកស្វែងយល់ និងវិនិយោគនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ មានទីតាំងដែលអំណោយផលច្រើនលើវិស័យកសិកម្ម និងឧស្សាហកម្មផងដែរ៕
Related Posts
គម្រោងប្រវត្តិសាស្រ្ត! រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តគម្រោងតម្លៃ ១៧០០លានដុល្លារជីកផ្លូវទឹកពីទន្លេទៅសមុទ្រ
ភ្នំពេញ÷ រាជរដ្ឋាភិបាលបានសម្រេចអនុម័តការអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ដែលជាគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រដំបូងបំផុតនៅកម្ពុជា។ ការសម្រេចនេះត្រូវបានឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមការបញ្ជាក់ពីឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។…
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាំយកអំណោយសម្តេចធិបតី ឧបត្ថម្ភជូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯក ឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខ និង នាំយកអង្ករ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់ ប្រមុខរាជ…
អាវុធហត្ថស្រុកឯកភ្នំ បានចុះបង្រ្កាបករណី កាប់ឆ្ការគាស់ឈូសឆាយព្រៃលិច នៅចំណុចអូរទំនប់ស្ថិតនៅក្នុងភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង៤:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ដបាត់ដំបង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានចុះបង្រ្កាបករណី…