ការនាំចេញផលិតផល របស់ក្រុមហ៊ុនសហគ្រាសឬសិប្បកម្មផលិត មិនមែនជាការងាយស្រួលទេ គឺទាមទារឱ្យមានការអភិវឌ្ឍគុណភាពផលិត និងមានច្បាប់លិខិតបទដ្ឋានគតិយុត្តិ នៃប្រទេសនាំចេញ

សៀមរាប៖ ថ្លែងក្នុងឱកាសបើកសិក្ខាសាលា កម្មវិធីសន្ទនាស្តីពីការនាំចេញសម្រាប់ សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្ដង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញដែលរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរ រីហ្សតនិងស្ប៉ា ខេត្តសៀមរាបនាព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានមានប្រសាសន៍ថា៖ពាក់ព័ន្ឋនឹងការនាំចេញជារឿងមួយមិនងាយស្រួលសម្រាប់ក្រុមហ៊ុនសហគ្រាសឬសិប្បកម្មផលិតនោះឡើយ ដោយសារការនាំចេញត្រូវឱ្យមានការប្រឹងប្រែងអភិវឌ្ឍសមត្ថភាព អភិវឌ្ឍគុណភាព ផលិតផលនិងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ប្រទេសនាំចេញជាដើម។ ហេតុនេះក្រុមហ៊ុន សហគ្រាស សិប្បកម្ម ឬរោងចក្រនាំចេញ ត្រូវស្វែងយល់បន្ថែមទៀតពាក់ព័ន្ឋនឹងតម្រូវការឬការចង់បានរបស់ទីផ្សារគោលដៅនាំចេញ ដូចជាគុណភាព រសជាតិ បច្ចេកទេសផលិតស្ដង់ដារ អនាម័យជាដើម ដែលជារឿងមួយ ស្មុគស្មាញទម្រាំការនាំចេញទទួលបានជោគជ័យ។ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍បន្តថាសិក្ខាសាលានាពេលនេះពិតជាមានភាពចាំបាច់និងមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មផលិតដែលមានបំណងនាំចេញបានស្វែងយល់ពីខ្លឹមសារនិងអត្ថន័យដើម្បីឱ្យវិស័យនៃការនាំចេញរបស់ប្រទេសកម្ពុជាយើងមានការរីកចម្រើនដូចប្រទេសដទៃទៀតដើម្បីបង្កើតផលិតភាពផលិត ទាំងការប្រើប្រាស់វត្ថុធាតុដើម កម្លាំងពលកម្ម ជួយកាត់បន្ថយអត្រានិកម្មភាព(ភាពគ្មានការងារធ្វើ)ផងដែរ។លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ក៏បានថ្លែងអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សិប្បកម្ម សហគ្រាស អាជីវករ ពាណិជ្ជករ នឹងបន្តចូលរួមក្នុងសិក្ខាសាលាស្រដៀងគ្នានេះទៀតនៅពេលក្រោយៗទៀតដើម្បីទទួលបានចំណេះដឹង និងការអភិវឌ្ឍសមត្ថភាព គុណភាពលើផលិតផលរបស់ខ្លួនសម្រាប់ការនាំចេញ សំដៅជួយដល់វិស័យឯកជននៅខេត្តសៀមរាបឱ្យមានភាពរីកលូតលាស់ជឿនលឿនទៅមុខទៀ។ លោកឧកញ៉ាបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមឱ្យដឹងផងដែរថាក្នុងពេលកន្លងមកសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំសិក្ខាសាលានិងបណ្តុះបណ្តាលដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុនសហគ្រាស និងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មខេត្តបានចំនួន៦លើកមកហើយ។
លោកឧកញ៉ាបណ្ឌិតបន្ថែមថាសិក្ខាសាលាពេលនេះក្រោមការគាំទ្រពីគម្រោង ARISE Plus Cambodia ជាលើកទី២និងជាលើកចុងក្រោយសម្រាប់ការបញ្ចប់គម្រោងនូវសិក្ខាសាលាកម្មវិធីកិច្ចសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្ដង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញ ជូនដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មនៅក្នុងខេត្តសៀមរាប សរុបប្រមាណជា៥០នាក់ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *