កំពង់ឆ្នាំង៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ បានធ្វើកម្មវិធីបើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវ ជាច្រើនរូប ដែលជាសមាជិកថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងដែលមានសមាជិកសមាជិកាគណបក្សមកពីក្រុងស្រុកចូលរួម សរុបមានចំនួន ១៥.១២០ នាក់ ដោយប្រើប្រាស់មធ្យោបាយ រថយន្តចំនួន ១២០៥ , ម៉ូតូធំ០៣ គ្រឿង , ម៉ូតូ២០១៥ គ្រឿង , កង់ ៩០ គ្រឿង ,ឆៃយ៉ាំ ០៩វង់ មេក្រូធុងបាសចល័ត ៥០ គ្រឿង, តន្ត្រីស ម័យ ០៤ វង់ , ក្រុមរបាំ ០១ ក្រុម ផងដែរ។
ក្បួនដង្ហែរបស់គណបក្សក្រុងស្រុកហែរចូលមកកាន់វេទិកាប្រារព្ធពិធីនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំ ងបន្ទាប់មកអង្គពិធីបានចាក់សំឡេងសារលិខិតរបស់សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភានិតិកាលទី៥ជូនអង្គពិធីស្ដាប់និងស្វែងយល់។
នៅក្នុងសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអំពាវនាវដល់សមាជិករដ្ឋសភាទាំងអស់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត គាំទ្រគណ បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច ផ្កាលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជននិងខ្លួនឯង។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាព អនុវត្តគោលនយោបាយរបស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិ ភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងពង្រីក លទ្ធិប្រជាធិបតេយ្យ និងនីតិ រដ្ឋទាំងនៅថ្នាក់ជាតិនិ ងថ្នាក់ក្រោមជាតិ ។បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់ តែមានការរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជា ជនមានជីវភាពកាន់តែសម្បូរសប្បាយរស់ នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកប ដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌ ។
បន្ទាប់មក ក្បួនដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភាបានដំណើរការដង្ហែលើផ្លូវជាតិលេខ ៥ពីចំណុចទួលក្រឡាញ់មកកាន់វង្វង់មូល វិមានឯករាជ្យ និងបន្តហែវិលទៅកាន់មូលដ្ឋានគណបក្សប្រជាជនក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងវិញដោយសុវត្ថិ ភាព។ ក្បួនដង្ហែបានប្រព្រឹត្ត ទៅក្រោមបរិយាកាសអធិកអធម្មរីករាយខៀវខ្លា ប្រកបដោយទឹក មុខសប្បាយរីករាយយ៉ាងខ្លាំងពីសំណាក់សមាជិកសមាជិកាគណបក្សទាំងអស់ ជាង១ម៉ឺន៥ពាន់នាក់ ជយោ!! គណបក្សប្រជាជនកម្ពុជា ជយោ!! សន្តិភាព ៕