កំពង់ឆ្នាំង៖ ពលរដ្ឋ៣នាក់តំណាងឲ្យប្រជាពលរដ្ឋ១៩១នាក់ រស់នៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៌ នៅរសៀ លថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ បានដាក់លិខិតមួយច្បាប់ គោរពជូនឯកឧត្តមរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍មកតុលាការខេត្តកំពង់ឆ្នាំង ស្នើសុំបញ្ឈប់ការអនុវត្តដោយបង្ខំគាស់ផ្នូរសព ឈ្មោះ សៀវ យុកជន នៅទីបញ្ចុះសពសាធារណៈគ្រប់គ្រងដោយសមាគម (ទួលតាជា)និងសុំទុកដីស្មសានទីបញ្ចុះសព នៅក្នុងភូមិស្វាយគយ ឃុំពន្លៃស្រុកបរិ បូរណ៌ដែលច្បាប់ការពារ និងការកាត់ក្តីរបស់តុលាការបំពាននីតិវិធីច្បាប់ យកដីទួលស្មសានបញ្ចុះសពសាធា រណៈរបស់ សមាគមទៅប្រគល់ឱ្យបុគ្គលឯកជនកាន់កាប់។
តាមសាលក្រមតុលាការទាំង៣ថ្នាក់និងការអនុវត្តដោយបង្ខំរបស់ចៅក្រមអនុវត្តលេខ៥១ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣របស់សាលា ដំបូងខេត្តកំពង់ឆ្នាំងបានបំពានសេចក្តីសម្រេច របស់អាជ្ញាធរមូលដ្ឋានដែលបានបញ្ជាក់ច្បាស់ថាទីបញ្ចុះសពនេះមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ បានសម្រេចប្រគល់ឲ្យលោកប្រធានសមាគម អនិកជនចិននិងវៀតណាមការពារថែរក្សាទីស្មសាន(ទីបញ្ចុះសព) ទុកជាសម្បត្តិសាធារណៈរបស់សមាគមដែលមានផ្នូរបញ្ចុះសពរួចហើយរាប់ពាន់ផ្នូរ តាមសេចក្តីសម្រេចលេខ ៥៣ /៩៩ ចុះថ្ងៃទី ២១, ០២, ១៩៩៩ របស់ លោក អៀនទន់ មេឃុំពន្លៃ បានប្រគល់ដីទួលតាជា មានទំហំប្រមាណ១៩.២០០(ដប់ប្រាំបួនពាន់ពីររយ)ម៉ែត្រការ៉េស្ថិតនៅក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។ និងបានបំពានលើប្រកាសអន្តរៈក្រសួងលេខ០២ប្រ.កចុះថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០០៣ស្ដីពីការកំណត់ភារៈកិច្ចរបស់តុលាការ និងគណកម្មការសុរិ យោដីពាក់ព័ន្ធនិងរឿងវិវាទដីធ្លី។
សូមបញ្ជាក់ថាករណីវិវាទកើតឡើងដោយឈ្មោះ សី យុគីវ មានទីលំនៅភូមិ៦ផ្ទះ លេខ2BEoE1 ផ្លូវ253សង្កាត់ទឹកល្អក់បីខ័ណ្ឌទួលគោកក្រុងភ្នំពេញបានដាក់ពាក្យប្ដឹងសុំឲ្យគាស់ផ្នូរសព សៀវ យុកជនចេញពីដីរបស់ខ្លួន បានកាន់កាប់តាំងពីឆ្នាំ១៩៧៩តាមលិខិតលេខ១៩២ ចុះថ្ងៃទី ១១ខែមិនាឆ្នាំ២០០៨។ ដោយផ្អែកតាមពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីចុះថ្ងៃទី០៩ខែកក្កដាឆ្នាំ១៩៩៩របស់ឈ្មោះសី យុងិន តំណាងគណកម្មការស្មសានប្រើប្រាស់ជាដីស្មសាន(ទីបញ្ចសព)។
ដោយផ្អែកតាមផ្លាកព្រលឹងដាក់នៅពីមុខផ្នូររបស់សពឈ្មោះ សៀវ យុកជន ស្លាប់នៅឆ្នាំ២០០០រហូតដល់ពេលប្ដឹងទាមទារមានរយះពេលបញ្ចុះសព ៨ឆ្នាំ ហើយ។ចំណែក តំណាងគណកម្មការស្មសានឈ្មោះ សី យុងិន បានបញ្ចុះសពនៅឆ្នាំ ២០០៥តើឈ្មោះ សី យុគីវ ដែលជាប្អូនមានសិទ្ធិទទួលក្នុងនាមជាតំណាងគណកម្មការស្មសាន ជំនួសបងបានដែរឬទេ?បើដីស្មសាន(ទីបញ្ចសព)ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមរួចហើយតាមសេចក្ដីសម្រេចលេខ៥៣/៩៩ចុះថ្ងៃទី២១ ខែកុម្ភះឆ្នាំ១៩៩៩។
ការសម្រេចរបស់តុលាការទាំង៣ថ្នាក់ឲ្យគាស់សពឈ្មោះ សៀវ យុកជន ចេញពីទីបញ្ចុះសពមានការទាមទារនិងជំទាស់ពីពលរដ្ឋក្នុងភូមិចំនួន១១៩នាក់មកសាលា ដំបូងខេត្តកំពង់ឆ្នាំង សុំផ្អាកការអនុវត្តដោយបង្ខំ ដោយមានលោកមាស សារីមេភូមិស្វាយគយ លោក ឡឹក គឹមឡាយមេឃុំពន្លៃ និង លោក យឹម សារិនអភិ បាលស្រុកបរិបូណ៌ បានចុះហត្ថលេខាទទួលស្គាល់។
បន្ទាប់មកនៅប្រជាពលរដ្ឋចំនួន៧២នាក់បានផ្ដិតមេដៃ ធ្វើលិខិតដោយមានការទទួលស្គាល់ពីលោកមេភូមិស្វាយគយ លោកមេឃុំពន្លៃ និងមានការឯកភាពពីលោកអភិបាលស្រុកបរិបូរណ៌ តាមលិខិតលេខ ៣៥៨/២៣ ចុះថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៣ ស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ ឆ្នាំង រក្សាទុក្ខដីស្មសានទួលតាជា ជាទីបញ្ចុះសពសាធារណៈនៅក្នុងមូល ដ្ឋានដដែល។
ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២ ៤ ចៅក្រមអនុវត្ត សាលាដំបូងខេត្តកំពង់ ឆ្នាំង បានដឹកនាំកម្លាំងចុះអនុវត្តដោ យបង្ខំបំពាននីតិវិធីច្បាប់ ដោយបានបញ្ជារឲ្យគេគាស់ផ្នូរសពឈ្មោះ សៀវ យុកជន ដល់ឡតបញ្ចុះសពអនុវត្តដោយបង្ខំនេះបានផ្អើលដល់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែច័ន្ទមុនីអ្នក តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានចុះមកសុំផ្អាក សកម្មភាពគាស់ផ្លូរសពនៅទីទួលបញ្ចុះសពទួលតាជាសិន។
អាស្រ័យហេតុនេះប្រជាពលរដ្ឋរងគ្រោះ សំណូមពរ ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ បញ្ឈប់ការជីកគាស់ផ្នូរសព របស់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅក្នុងទីស្មសាន ទួលតាជា ជាទីបញ្ចុះសពសាធារណៈ នៅក្នុងភូមិស្វាយគយ ឃុំពន្លៃស្រុកបរិបូណ៌ ខេត្តកំ ពង់ឆ្នាំង ដែលមានការគាំទ្រពីប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន និងមានការទទួល ស្គាល់ពីអាជ្ញាធរភូមិឃុំស្រុកផងដែរ ដោ យក្តីអនុគ្រោះ៕