មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកខេត្តពោធិ៍សាត់ កំពុងបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅមុនពេលបុណ្យចូលឆ្នាំចិន និងវៀតណាម មកដល់នាពេលខាងមុខ

ពោធិសាត់៖ លោកវរៈសេនីយ៍ទោ ឃុន សារៀម នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ នាថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៤នៅចំណុចភ្លើងស្តុបស្ពានថ្មថ្មីមុខសាលាខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបំពេញភារកិច្ចអប់រំផ្សព្វផ្សាយជូនដល់អ្នកធ្វើដំណើរតាមដងផ្លូវអំពីច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមអនុសាសន៍របស់ស្នងការដ្ឋាននគរបាលខេត្តពិសេសរបស់គណៈបញ្ចាការឯកភាពខេត្ត ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជៀសវាងការផាកពិន័យរបស់សមត្ថកិច្ច។

មុនពេលកំពុងបំពេញភារកិច្ចចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះលោកវរៈសេនីយ៍ទោ ឃុន សារៀម ក៏បានណែនាំក្រើនរំលឹកដល់មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ទាំងអស់ត្រូវធ្វើជាគម្រូដល់មហាជន ប្រជាជន ត្រូវមានពាក្យសំដី អាកប្បកិរិយាល្អ សក្តិសមជាមន្ត្រីដែលបំពេញការងារ ក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនគឺមិនមែនក្នុងគោលបំណងផាកពិន័យដើម្បីតែប្រាក់នោះទេ ។

នៅក្នុងការបំពេញភារកិច្ចមន្ត្រីនគរបាលគ្រប់ៗរូប គប្បីធ្វើការអប់រំណែនាំបន្ថែមដល់ប្រជាពលរដ្ឋដែលបាននឹងធ្វើដំណើរតាមផ្លូវត្រូវពាក់មួក មធ្យោបាយត្រូវមានកញ្ចក់ ស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ បើកបរគ្មានគ្រឿងស្រវឹង ប្រកាន់ស្តាំ មិនវ៉ាជែងនិងគោរពភ្លើងស្តុប គឺជារឿងសំខាន់ជាងការផាកពិន៍យតាមផ្លូវច្បាប់ លើកលែងតែក្នុងករណី ចាំបាច់ដោយសារការមិនរាងចាលឬកំហុសធ្ងន់ធ្ង។

ជាមួយគ្នានោះមន្ត្រីនគរបាលចរាចរណ៍ត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការងារព្រោះនោះគឺជាច្បាប់ដែលមន្ត្រីក៏ដូចប្រជាពលរដ្ឋទូទៅត្រូវតែគោរពនិងអនុវត្ត ប្រសិនបើបងប្អូនអ្នកប្រើប្រាស់ផ្លូវ បានគោរពច្បាប់ត្រឹមត្រូវទាំងអស់គ្នា តើមានរឿងអ្វីដែលត្រូវឱ្យមន្ត្រីនគរបាលចរាចរណ៍ផាកពិន័យទៀតនោះគឺគ្មានទេ ការគោរពច្បាប់ចរាចរណ៍ល្អទាំងអស់គ្នានោះនឹងទទួលបាននូវសុខសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។

លោកវរៈសេនីយ៍ទោ ឃុន សារៀម បានបញ្ជាក់ថា ការពង្រឹងច្បាប់ចរាចរណ៍នៅតែបន្តអនុវត្តនៅចំណុចគោលដៅ ព្រោះថាការរៀបចំចរាចរណ៍គឺក្នុងន័យឈានទៅលុបបំបាត់នៅគ្រោះថ្នាក់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិនិងបង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរទាំងក្នុងខេត្ត ក្រៅខេត្តនិងក្រៅប្រទេស។

នៅក្នុងការបំពេញប្រតិបត្តិការនោះមន្ត្រីនគរបាលបានពន្យល់ណែនាំដល់អ្នកធ្វើដំណើរត្រូវធ្វើយ៉ាងណារួមគ្នាអនុវត្តនិងគោរពច្បាប់ទាំងអស់គ្នា ព្រោះថានៅពេលខាងមុខត្រូវរឹតបណ្តឹងនិងឈានទៅផាកពីន័យចំពោះអ្នកមិនគោរពច្បាប់ដូច្នេះសូមអំពាវនាវដល់បងប្អូនធ្វើដំណើរផ្លូវគោកត្រូវចូលរួមទាំងអស់គ្នា ដោយលោកវរៈសេនីយ៍ទោ ឃុន សារៀម បានអោយអំពានាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនៅពេលបើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថភាពដោយឡែកអ្នកបើកបររថយន្តត្រូវតែពាក់ខ្សែវ៉ាតការពារនិងកុំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាកបើកបរត្រូវគោរពចុបាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៨៨លើក ស្លាប់មនុស្ស៩៨នាក់ របួសធ្ងន់១៩៦នាក់ របួសស្រាល១១៣នាក់និងនៅក្នុងខែមករាឆ្នាំ២០២៤ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន៦លើក ស្លាប់មនុស្ស៤នាក់ របួសធ្ងន់៣នាក់និងរបួសស្រាល១នាក់។

ករណីនេះបង្កឡើងដោយទោចក្រយាន ទោចក្រយានយន្ត និងរថយន្ត មូលហេតុបើកបរលើសល្បឿនកំណត់ វ៉ាជែង ធ្វេសប្រហែស មិនគោរពស្លាកសញ្ញាបណ្តាលឱ្យខូចខាតទោចក្រយាន៧គ្រឿង ទោចក្រយានយន្ត២០០គ្រឿងនិងរថយន្តតូចធំចំនួន៩១គ្រឿង។

តាមការគត់សម្គាល់របស់មន្ត្រីសមត្ថកិច្ចឃើញថា គ្រោះថ្នាក់ចរាចរណ៍នេះភាគច្រើនយុវវ័យដែលជាអ្នកជិះមានអាយុចាប់ពី១៨ឆ្នាំមានចំនួន១២០នាក់និងក្រោមអាយុ១៨ឆ្នាំមានចំនួន២៣នាក់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *