សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបនាព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការខេត្តនៃក្រុមការងារបោះឆ្នោតផងដែរ ។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានមានប្រសាសន៍ថាកន្លងមកមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំង អ្នកពាក់ព័ន្ធនានា តែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ហើយរាជរដ្ឋាភិបាលកម្ពុជា។ លោក នឹម វ៉ាន់សំ បន្តថាដើម្បីធានាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នាថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នាពេលខាងមុខនេះទទួលបានជោគជ័យ សូមអាជ្ញាធរ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទីនិងភារកិច្ចរៀងៗខ្លួននៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោតជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌និងជំរុញឲ្យកម្លាំងសមត្ថកិច្ច រៀបផែនការ មុខសញ្ញា និងគោលដៅសំខាន់ៗ ដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារ យ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការភិតភ័យ ឬបំភិតបំភ័យ ក៏ដូចជាគ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សាដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រកបប្រសិទ្ធភាពប្រព្រត្តិទៅដោយរលូន មានសេរីភាពមានតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ប្រកបដោយភាពត្រឹមត្រូវ។លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេត្តសៀមរាបស្ថិតនៅមណ្ឌលភូមិភាគទី៤(មាន៥ខេត្ត) មានចំនួន ១០ អាសនៈ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងចំនួន ៦រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦៦៨រូប ដែលមានការិយាល័យបោះឆ្នោតចំនួន២គឺ៖ ការិយាល័យលេខ៤០០៤និង ការិយាល័យលេខ ៤០០៥ និងមានគណបក្សនយោបាយចំនួន៤ដែលបានឈរឈ្មោះ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោតតាមលំដាប់លេខរៀងដូចខាងក្រោមគឺ៖១/ គណបក្សប្រជាជនកម្ពុជា ២/គណបក្សឆន្ទៈខ្មែរ ៣/គណបក្សហ៊ុនស៊ិនប៉ិច ៤/គណបក្សកម្លាំងជាតិ ។ នៅក្នុងអង្គប្រជុំនោះដែរក៍បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំដូចជា ៖ស្តីពីហែរក្បួនឃោសនារបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ .សេចក្តីសម្រចស្តីពីការផលិត និងចែកចាយបណ្ណព័ត៌មានអ្នកបោះឆ្នោត.សេចក្តីណែនាំនិងសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធ អ៊ីនធឺណិត(អនឡាញ).សេចក្តីប្រកាសព័ត៌មានគជបស្តីពីការផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤។
Related Posts
សមត្ថកិច្ចនគបាលស្រុកក្រគរ សហការ ជាមួយ នគបាលចរាចរណ៍ផ្លូវ គោកខេត្តឃាត់ខ្លួនជនសង្ស័យ័១នាក់លួចរត់យន្ត
ពោធិ៍សាត់៖ សមត្ថកិច្ចនគបាលស្រុកក្រគបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយធ្វើសកម្មភាពលួចយករថយន្ត ជនរងគ្រោះរួចបើកគេចចេញគ្រាដែល ជនរងគ្រោះជាអ្នករត់តាក់ស៊ីមកប្តឹងសមត្ថកិច្ចភ្លាមៗ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួនបាន។ ហេតុការនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូ ម៉ែត្រ ១៦១–១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង៣និង៣៥នាទីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣។ បើយោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថា ខ្លួនបានដឹកឥវ៉ាន់របស់ចិន ពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមក ដល់ខាងកើតរង្វង់មូលព្រាបស ខេត្តបាត់ដំបង ក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរ រួចខ្លួនក៏បាន ឈប់ឲ្យបុរស១នាក់នោះឡើង ដោយគិត ថាជាអ្នកដំណើរហើយក៏បានសួរថាតើលោកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ឃុំត្រពាំងជង ខេត្តពោធិ៍សាត់…
ជនមិនស្គាល់អត្តសញ្ញាណ ដុតព្រៃយកឃ្មុំ ត្រូវភ្លើងឆាបឆេះវាលស្រែ និង ព្រៃសហគមន៍ ចំនួន ០២ទីតាំងផ្សេងគ្នា
សៀមរាប៖ កាលពីវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនមិនស្គាល់អត្តសញ្ញាណបានដុតព្រៃយកឃ្មុំ ត្រូវបានភ្លើងឆាបឆេះ ទីតាំង០២ ផ្សេងគ្នា ក្នុងនោះឆេះវាលស្រែអស់ ៣០ ហិកតា និង ព្រៃសហគមន៍អស់២០ ម៉ែត្រក្រឡា ស្ថិតនៅចំណុចត្រពាំងប្រឹស ក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម…
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៧ ឆ្នាំ២០២៣
តាកែវ៖ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី០៧ ឆ្នាំ២០២៣ ដែលសម្រេចទៅដោយលទ្ធផលយ៉ាងត្រចះត្រចង់។អញ្ជើញចូលរួមនាឱកាសនោះដែរ មានវត្តមាន លោក សាន្ត ឡូសូ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ លោក នាង សំណាង អភិបាលរងស្រុកបូរីជលសារ…