ព្រះអង្គ ផន សុឡា ព្រះអនុគណ ស្រុកទឹកផុស និមន្តបំបួសកុលបុត្រ ចំនួន៨អង្គ នៅវត្តមហាកុសលចេតនារាម

កំពង់ឆ្នាំង៖ ព្រះអង្គ ផន សុឡា ព្រះអនុគណស្រុកទឹកផុសបាននិមន្តបំបួសកុលបុត្រចំនួន៨អង្គ នៅវត្តមហាកុសលចេតនារាមដែល ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តទទូលដោយ ពីព្រះគ្រូ ហួន សុភឿន ព្រះគ្រូចៅអធិការវត្ត មន្រ្តីសង្ឃស្រុកនិង អាចារ្យ គណៈកម្មការវត្ត រួមនិងពុទ្ធិបរិស័ទយ៉ាងច្រើនកុះករផងដែរ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៤នេះ។

ព្រះអង្គ ផន សុឡា បានមានសង្ឃដីកាថាៈ ជាទំនៀមទំលាប់នៃពិធីបំបួសកុលបុត្រមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ ពិធីនេះបានកើតមានតាំងតែ បុរាណកាលរហូតមកដល់ បច្ចុប្បន្ននៅតែវាជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរព្រោះវា ជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាក អំពើបាបទាំងឡាយអោយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មាន ចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយ ជាបន្តបន្ទាប់។

ព្រះគ្រូ.ផនសុឡា.បានសង្ឃដីការបន្តទៀតថាពិធីបំបួសកុលបុត្រត្រូវបានរលំរលាយក្នុងរបបខ្មែរ ក្រហមដែលបានកាន់ កាប់អំណាចពីឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មាន សេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ វិស័យពុទ្ធចក្រ និងអាពាចក្រ បានរស់ឡើងវិញ ពិធី បំបួសបានចាប់ ផ្តើមបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ពេញលេញក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ព្រះអង្គ ផន សុឡា មានសង្ឃដិកា ណែនាំដល់សាមណេរ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ នូវអក្សាសាស្រ្ត អក្សរសីល្ប៍ ភាសាបាលី និងគោរពអោយននូវវិន័យរបស់ព្រះសង្ឃអោយបានខ្ជាប់ខ្ជួនតាមបទបញ្ញាត្តិនៃព្រះពុទ្ធសាសនាដែលជារបស់រដ្ឋរបស់យើង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *