បងប្អូនអាជីវករទាំងផ្សារលើ និងផ្សារក្រោមនៃខេត្តកំពង់ឆ្នាំ បានដាក់លក់គ្រឿងសម្ភារ: ជាច្រើនដើម្បីសម្រាប់ខ្សែស្រឡាយ តាំងលម្អនៅតាមគេហដ្ឋានក្នុងឧិកាស់ បុណ្យចូលឆ្នាំងចិន និងវៀតណាម

កំពង់ឆ្នាំង៖ នៅថ្ងៃទី៤គម្ភ:២០២៤នេះគេសង្កេតឃើញនៅតាមបណ្តាកន្លែងលក់ដូរនេះបងប្អូនអាជីវករទាំងផ្សារលើនិងផ្សារក្រោមនៃខេត្តកំពង់ឆ្នាំបានដាក់លក់គ្រឿងសម្ភារ:នំនិងផ្លែឈើជាច្រើនដើម្បីសម្រាប់ខ្សែស្រឡាយតាំងលម្អនៅតាមគេហដ្ឋានក្នុងឧិកាស់បុណ្យចូលឆ្នាំងចិននិងវៀតណាមដែលនិងចូមមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។

ស្ត្រីអ្នកលក់ដូរគ្រឿងសម្ភារះសម្រាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិននិងវៀតណាមនៅផ្សារលើបានអោយដឹងថាជារៀងរាល់ឆ្នាំគាត់តែងតែលក់ដូរគ្រឿងសម្ភារ:ផ្សេងៗសម្រាប់តាំងលម្អនៅគេហដ្ឋានមានគ្រឿលំដាប់សម្រាប់សែននិងនំគ្រប់ប្រភេទផងដែរ ។

ដោយឡែកស្ត្រីលក់ផ្លែឈើនៅផ្សាក្រោមបានអោយដឹងផងដែរថាជារៀងរាល់ឆ្នាំគាត់លក់តែផ្លែឈើនៅនិងផ្សារក្រោមហើយឆ្នាំនេះមិនដឹងថាយ៉ាងណាទេព្រោះមិនទាន់ដល់ពេលដោយនៅសល់៥ថ្ងៃទៀតដែលជាថ្ងៃសែនធំសម្រាប់បងប្អូនដែលជាប់សែស្រឡាយចិននិងវៀតណាមទិញនូវគ្រឿងលំដាប់ផ្លែឈឺតាមទំនៀមទម្លាប់របស់ពួគគាត់ ។

ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ អភិលាខេត្តកំពង់ឆ្នាំងបានប្រាប់អោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី៤គម្ភ:២០២៤នេះថា ក្នុងថ្ងៃបុណ្យចូលឆ្នាំងចិននិងវៀតណាមដែលនិងត្រូវចូលមកដល់នៅពេលខាងមុខនេះសូមបងប្អនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអោយខ្ពស់រឿង.ដុតធូប.ទៀន.សែនព្រេនដូនតាក្នុងនោះមុនដើទៅកំសាន្តនៅទីណាត្រូវពិនិត្យមើលភ្លើង ធូបទៀនអោយរលុតអស់ជាមុននិងបិទបារែតភ្លើងអគ្គីសនីអោយបានត្រឹមត្រូវនិងសន្តិសុខផ្ទះសម្បែងត្រូវមានមនុស្សនៅចាំផ្ទះមុនចាកចេញទៅលេងកំសាន្តនៅទីជិតឬឆ្ងាយដើម្បីសុខសុវត្ថភាពទ្រព្យសម្បតិ្តរបស់ខ្លួន ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ិនសុវណ្ណារិទ្ធ សូមជូនពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងឧិកាស់បុណ្យចូលឆ្នាំចិននិងវៀតណាម២០២៤នេះក្នុងដំណើរកំសាន្តឆ្ងាយឬជិតសូមជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នាត្រូវគោរពច្បាប់ចរាចរណ៍ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *