កម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ឃាត់អ្នកបើកបរ១០៥នាក់ និងម៉ូតូ៦៦គ្រឿង អប់រំ ណែនាំអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក

កំពង់ឆ្នាំង៖ ដោយមានបទបញ្ជាយ៉ាងតឹងរឹង ពីលោកឩត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងគណៈបញ្ជាការស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក អាំ សុគន្ធ អភិបាលស្រុកស្តីទី លោក វរៈសេនីឯក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងប្រជាការពារ បានចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នាពេលយប់។

លោក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាចឲ្យដឹងថា៖ ការចុះអនុវត្តនេះចាប់ពីម៉ោង២១និង០០នាទី ដល់ម៉ោង២៤និង០០នាទី ថ្ងៃទី០២/០៣ ខែកុម្ភៈ ឆ្នាំ២០២៤ និង២គោលដៅផ្សេងគ្នាក្នុងនោះគោលដៅទី១ នៅចំណុចផ្លូវខេត្តលេខ១៥០A ចន្លោះបង្គោលគីឡូម៉ែត្រលេខ០១-០២ ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងគោលដៅមួយទៀតនៅលើផ្លូវខេត្តលេខ១៥៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០១-០២ ភូមិដើមពពេល ឃុំថ្មឥដ្ឋ  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល២ថ្ងៃនេះ ឃាត់អ្នកបើកបរ១០៥នាក់ ម៉ូតូ៦៦គ្រឿង និងរថយន្ត១០គ្រឿង។ បន្ឬាប់ពីធ្វើការអប់រំ ណែនាំរួច ឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងខ្លួន។

ជាមួយគ្នានេះលោក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ  ជាអ្នកធ្វើដំណើរនាពេលរាត្រី ចូលរួមសហការ និងគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *