ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងមន្រ្តីជំនាញពាក់ព័ន្ធ សូមកុំចូលរួមពាក់ព័ន្ធដីតំបន់បី បទល្មើសផ្សេងៗ និង បទល្មើសនេសាទ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត  និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងមន្រ្តីជំនាញពាក់ព័ន្ធ សូមកុំចូលរួមពាក់ព័ន្ធដីតំបន់បី បទល្មើសផ្សេងៗនិង បទល្មើសនេសាទ បើកើតមានអាជ្ញាធរដែនដីត្រូវសហការជាមួយមន្រ្តីជំនាញនិងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់អោយបានទាន់ពេលវេលា ។

ឯកឧត្តម បានក្រើនរំលឹក បែបនេះនាព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកពាក់ព័ន្ធចូលរួមផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹកបន្តថាៈមន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មានចំណាត់ការជាបន្ទាន់ បើមានករណីបទល្មើសឈូសឆាយទន្ទ្រានយកដីតំបន់៣ ជាពិសេសបទល្មើសនេសាទធំៗនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ត្រូវសហការបង្ក្រាបអោយបានទាន់ពេលវេលា ។ គ្រប់ជំនាញបន្តសហការដោះស្រាយបញ្ហាប្រឈម និងទំនាស់រ៉ាំវ៉ៃ ដែលនៅសេសសល់ អោយអស់ពីដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ជម្រុញអោយថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវមានផែនការច្បាស់លាស់វិភាគមុខងារស្ថាប័ន្ត រៀបចំធនធានមនុស្សអោយចំជំនាញ រៀបចំអង្គភាពអោយមាន សោភ័ណភាព សណ្តាប់ធ្នាប់ ប្រកបដោយផាសុខភាព ជាពិសេសគ្រប់ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មុននិងធ្វើការអភិវឌ្ឍ ត្រូវតែមានផែនការនិងប្លង់មេដោយមានជំនាញទទួលខុសត្រូវ ទើបធ្វើអោយសមិទ្ធផលដែលបានអភិវឌ្ឍន៍ត្រូវតាមស្តង់ដារ មានរបៀបរៀបរយ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្តាំផ្ញើអោយអាជ្ញាធរស្រុកសហការអង្គភាពជំនាញ និង ក្រុមការងារ បន្តអន្តរាគមន៍ដោះស្រាយរកប្រភពទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ប៉ុន្តែអោយស្របតាមនិតិវិធីច្បាប់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *