(ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ)ជាប្រធានបទ នៃព្រឹត្តិការណ៌ សប្បុរសធម៌បរិច្ចាគ ឈាម រួមគ្នាដើម្បីចូលរួម សុខុមាលភាពសង្គម

សៀមរាប៖ នៅផ្សារទំនើបហេរីវ៉ក ខេត្តសៀមរាប នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត និង លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងការបរិច្ចាគឈាម ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” ដោយមានកិច្ចសហការរួមគ្នារវាងរដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍មូលនិធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៌សប្បុរសធម៌នេះឡើងរួមគ្នា ក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ ដោយមានការនិមន្ត និង អញ្ជើញចូលរួមបរិចាកឈាម ពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំង និង អស់លោកលោកស្រី មកពីក្រុមហ៊ុន និយោជិកនិយោជក សិល្បករសិល្បការិនី និង សិស្សានុសិស្ស និសិ្សត និងប្រជាពលរដ្ឋផងដែរ ។
លោក យុន លីនណេ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ ក្នុងទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងបរិច្ចាគឈាម” ដែលត្រូវបានសហការរៀបចំ ក្រោមការគាំទ្ររបស់រដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីបំផុសស្មារតី និយោជិកនិយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនាដ៏ល្អវិសុទ្ធ និងឆ្លុះបញ្ចាំងអំពីទឹកចិត្តដ៏ថ្លៃថ្លា ចែករំលែកក្តីស្រលាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់ ។ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាលភាពសង្គម និងបំរើប្រយោជន៍សាធារណៈ និងដើម្បីបង្ហាញដល់មហាជនក្នុងន័យបំផុសស្មារតី និយោជិកនិយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌ ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងអំពីទឹកចិត្ត ចែករំលែកក្តីស្រលាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់ ក៏ដូចជាជារួមគ្នាផ្សព្វផ្សាយពីសក្តានុពលនិងគោលដៅទេសចសណ៍វប្បធម៌ប្រវត្តិសាស្ត្រទៅកាន់ពិភពលោក ស្របតាមប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល សម្រេចដាក់ចេញកម្មវិធីពិសេស (ទស្សនាសៀមរាបឆ្នាំ២០២៤) ដើម្បីជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឲ្យមានសន្ទុះឡើងវិញ ។ លោក យុន លីនណេ បានលើកឡើងផងដែរ អំពីគុណតម្លៃនៃសម្បត្តិបេតិកភណ្ឌរបស់ជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់បណ្តាក្រុមហ៊ុន(ភាន់ស័រ) ដែលបានចូលរួមធ្វើការផ្សព្វផ្សាយពីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់បណ្តាក្រុមហ៊ុន (ភាន់ស័រ)ទាំងអស់ ជួយធ្វើការផ្សព្វផ្សាយពីរឿងល្អដែលមាននៅខេត្តសៀមរាប សំខាន់តំបន់ទេសចរណ៍វប្បធម៌ កែច្នៃ និង ធម្មជាតិ ក្នុងការលើកស្ទួយវប្បធម៌ជាតិយើង ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងអំណរគុណចំពោះសប្បុរសជនជាតិ អន្តរជាតិ ដែលធ្វើអំណោយទានសម្រាប់ជីវិត ដោយធ្វសកម្មភាពគ្រប់បែបយ៉ាង ដើមី្បលើកកម្ពស់បរិចាកឈាមដោយស្ម័ត្រចិត្ត មិនទទួលកម្រៃ ដោយចូលរួមសង្រ្គោះជីវិតអ្នរងគ្រោះដោយក្តីសប្បុរស ។ ការបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតមនុស្ស និងមិនប៉ះពាល់សុខភាព ព្រមទាំងមានអត្ថប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិផងដែរ ។ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងម្តង ដឹងពីស្ថានភាពឆ្លងឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកផ្លើម ស្វាយ អេដស៍ ។ល។ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយក្រុមការងារធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ ។ សូមបញ្ជាក់ផងដែរថា ក្នុងការបរិចាកឈាម នៅពេលនេះទទួលបាន ៣៤២ ប្លោកពីសប្បុរសជនក្នុងខេត្ត ។
កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាម នី មុនីនាថ បានមានប្រសាសន៍ថាការបរិច្ចាគឈាមនេះរៀបចំឡើង ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ”ស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញដល់មហាជនក៏ដូចជាដើម្បីបំផុសស្មារតី និយោជិក និយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងអំពីទឹកចិត្ត ចែករំលែកក្តីស្រលាញ់ និង ជាចំណែកមួយជួយដល់ អាយុជីវិតមនុស្ស ដែលកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថា្នក់ផ្សេងៗ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *