ដីព្រៃលិចទឹកជិត៣ ហិចតា ត្រូវបានគេកាប់ទន្ទ្រាន យកដីធ្វើស្រែប្រាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរចុះពិនិត្យថា អត់ឃើញមានគេកាប់ ព្រៃលិចទឹកទេ ជាដីប្រជាពល រដ្ឋអាស្រ័យផល

កំពង់ឆ្នាំង៖ ដីព្រៃលិចទឹកជិត ៣ ហិចតា ស្ថិតនៅក្នុង.ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរីត្រូវបានគេលួចកាប់ទន្ទ្រានយកធ្វើស្រែប្រាំងនិងជាកម្មសិទ្ធិ។

បើយោង តាមការរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូ លដ្ឋាននេះ បាននាំអ្នកសារព័ត៌មាន១ក្រុមនៅរសៀលថ្ងៃទី៣១ ខែមករា បានចុះរុករកនិងបានថតយករូបភាព គឺពិតជាមានការកាប់ទន្ទ្រាន្តដីព្រៃលិចទឹកនៅចំណុចខាងលើនេះពិតមែន។

បន្ទាប់មកក្រុមអ្នកសារព័ត៌ មានយើងក៏បានបាញ់រូបភាពជូន លោក ឪងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីមានចំណាត់ការបន្ទាន់ក្នុងរឿងនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០ ២៤ នេះក្រុមការងារចម្រុះមាន ថ្នាក់ស្រុកថា្នក់ឃុំ និងមន្ត្រីផ្នែកជលផលកំពង់ប្រាសាទ និងមន្ត្រីសង្កាត់នេសាទជលផលពាមឆ្កោក បានសហការគ្នាចុះទៅត្រួត ពិនិត្យលើទីតាំងជាក់ស្ដែង។

យោងតាមកំណត់ហេតុក្រុមការងារចម្រុះចុះថ្ងៃទី ១ ខែកុម្ភៈនេះ បានបញ្ជាក់ថា ពុំមានការកាប់ ព្រៃលិចទឹកនៅចំណុចខាងលើនេះឡើយ ។ គឺមានតែការកាប់ព្រៃបន្តិចបន្តួចជុំ វិញរោងស្នាក់នៅរបស់ប្រជាពលរដ្ឋដែលអា ស្រ័យផលធ្វើស្រែចំការប៉ុណ្ណោះ ហើយដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលគឺជាដីនៅក្រៅសហគមន៍ មិនមែនជាដីព្រៃលិចទឹកក្នុងតំបន់សហគមន៍ការពារ នោះឡើយ។

ប៉ុន្តែបើគេពិនិត្យរូបភាពដែលក្រុមអ្នកសារព័ត៌មាន ចុះទៅថតបានវិញនោះគឺសុទ្ធតែជាព្រៃលិចទឹកហើយនៅ ក្នុងស្រែទើបតែធ្វើថ្មីៗមួយចំនួនក៏មិនទា ន់គាស់ដើមរាំង និងដើមឈើជាព្រៃលិច ទឹកចេញអស់ផង និងក៏ពិនិត្យឃើញដានត្រាក់ទ័រថ្មីៗទើបតែចូលឈូសឆាយផងដែរបើជាដីធ្លាប់អាស្រ័យផលហេតុអីមានការកាបើដើមឈើព្រៃលិចទឹកថ្មីៗបែបនេះ។

ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋភូមិកន្លែងភេ និងភូមិព្រែកសាលាបានប ញ្ជាក់ឲ្យដឹងថាប៉ុន្មានថ្ងៃមុននេះមានមន្ត្រីសហគមន៍ដ៏មានឥទ្ធិពលម្នាក់ បានជួលប្រជាពលរដ្ឋជាង ១០នាក់ ឲ្យចូលកាប់ឆ្កាទន្ទ្រានដីព្រៃលិចទឹកនៅចំណុចខាងលើនេះ ។

ហើយនៅតំបន់ព្រៃលិចទឹកនៅចំណុចខាង លើនេះកន្លងមកគឺស្ថិតនៅក្នុងភូមិសាស្ត្រឡូត៍នេសាទលេខ១៤ ដែលសុទ្ធជាព្រៃ លិចទឹក។ ប៉ុន្តែឥឡូវនេះនៅសល់ប្រមា ណជាង ១០ហិចតាតែប៉ុណ្ណោះហើយអ្នកចូលកាន់កាប់ដីតំបន់នេះមួយចំនួនគឺក្រុមគ្រួសាររបស់មន្ត្រីសហគមន៍ដ៏គ្រាក់ម្នាក់ សួរតែអ្នកស្រុកទៅដឹងហើយ ។

ករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្ត បង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តចុះទៅពិនិត្យ និងចំណាត់ការតាមផ្លូវច្បាប់ចំពោះជនខិលខូច តាមអភិក្រមរបសម្ដេចនាយករដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាពនិងសុក្រិដ្ឋភាពផងចុះ ទើបបទល្មើសបែ បនេះអាចបង្ក្រាប និងលុបបំបាត់បាន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *