កិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  ថ្នាក់ដឹកនាំមន្ទីរអង្គភាព  លោកស្រី អភិបាលក្រុង ស្រុកទាំង៨ចូលរួម ផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ   អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីវឌ្ឍនភាពនៃអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង សួនកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំង នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលកន្លងមកនេះទទួលបាននូវភ្ញៀវទេសចរ៍ជាតិនិងអន្តរជាតិជាច្រើនបានមកលេងកំសាន្តតាមរមនីយដ្ឋានទេសចរណ៍ក្នុងកខេត្តកំពង់ឆ្នាំង  ។

រាល់ការមកទស្សនាលេងកំសាន្តតំបន់រមនីយដ្ឋានទេសចរណ៍មានសន្តិសុខសុវត្ថិភាពល្អប្រសើរ  ទាំងនេះបានបង្ហាញថា សក្តានុពលវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងកាន់តែមាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ដែលមានបំណងមកលេងកំសាន្តនៅតំបន់រមនីយនានាក្នុងខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមកនេះ ដែលមានភាប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើ ពិសេសក្នុងឱការបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ  ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៍បានជម្រុញដល់មន្ទីរអង្គភាពជំនាញនិង អាជ្ញាធរ មូលដ្ឋាន ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដូចជាការបង្កើតនូវសក្តានុពលវិស័យទេសចរណ៍ក្នុងស្រុក និង ការពង្រឹងរៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈប្រជុំជនឱ្យបានល្អប្រសើរ ។ 
 
ឯកឧត្តមបានបញ្ជាក់ថា  ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍របស់ខេត្តបន្ថែម គឺអាស្រ័យទៅលើ គណអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត រួមគ្នាគិត រួមគ្នាធ្វើ អំពីកិច្ចដំណើរការនានាដែលរដ្ឋបាលខេត្ត ដោយធ្វើការលម្អនូវរាល់បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ។

ដោយរកចំណុចរួមមួយដើម្បីឆ្លើយតបបានតាមផែនការអភិវឌ្ឍន៍ និង ស្របកម្មវិធីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ដែលជម្រុញការអភិវឌ្ឍន៍ប្រកបដោយសក្តានុពលឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *