កំពង់ឆ្នាំង៖ មន្ទីររៀបចំដែនដី នគររូបនីកម្មសំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ធបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធ សម្រាប់ភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
កិច្ចប្រជុំបានធ្វើឡើងនៅសាលាបុណ្យភូមិបឹងស្ទេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី និងនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ មន្រ្តីរបច្ចេកទេស អាជ្ញាធរមូលដ្ធាន និងប្រជាពលរដ្ធផងដែរ ។
បន្ទាប់ពីលោក សូត្រ សង់ អភិបាលស្រុកមានមតិស្វាគមន៍ស្តីអំពីស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ធរួចមក ។
លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃការប្រជុំ ផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណ: នូវ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការ កំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរ ដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ។
លោកបានបន្តថាការ ៊ចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដឹឯកជន ទាំងដីរដ្ឋ ដែល អនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុស ត្រូវ ដែលប្រទេសជឿនលឿនលើ ពិភពលោក ដែលកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើ ការគ្រប់គ្រងដីធ្លី ។
នេះជាប្រការសមស្របបំផុត ដែលបាន កំណត់នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និង ការអភិវឌ្ឍប្រទេសជាតិ ។
ជាមួយគ្នានេះលោកក៏បានស្នើដល់ប្រជា ពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការ ជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធី មានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕