អភិបាលខេត្តកំពង់ឆ្នាំងសម្រេច បញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយ សង្គ្រោះស្រូវប្រាំងប្រជាកសិករនៅស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖ ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង៧០០ហិកតា ក្នុងភូមិសាស្រ្តឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបានឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដើម្បីសង្គ្រោះស្រូវប្រាំង ខាងលើនេះឲ្យបានទាន់ពេលវេលា។

ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែ ដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធុនធំ ដើម្បីនាំទឹកពីទន្លេ យកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិតចំនួនជាង៧០០ហិកតា ស្ថិតនៅភូមិសាស្រ្តខាងលើនេះ។

លោក លន់ គង់ មេឃុំខុនរ៉ង បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះថា៖ ប្រឡាយដែលស្ដារនេះមានប្រវែងជាង២.៥០០ម៉ែត្រ,ទទឹង៥ម៉ែត្រ,ជម្រៅ៣ម៉ែត្រ និងប្រឡាយមួយខ្សែទៀតត្រូវជីកនាំទឹកពីមាត់ទន្លេមានប្រវែងជាង១.០០០ម៉ែត្រ ហើយប្រឡាយមួយខ្សែនេះដែរ ជាផ្លូវទឹកសម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទូកកាណូតរបស់ពួកគាត់ មករក្សាទុកក្នុងមូលដ្ឋាន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *