កំពង់ឆ្នាំង៖ នៅក្នុងវត្តទួលខ្សាច់ដែលស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ស្រុ ករលាប្អផរ នៅព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងបានប្រារព្ធបើកពិធីសន្និបាតផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ក្រោមអធិបតីភាពសម្ដេចម ហាអរិយវង្សបណ្ឌិត យ៉នសេងយៀតព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះបាឡាតគណរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតសម្ដេច ព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីឯកឧត្តម ញ៉ែមវ៉ាលី រដ្ឋលេខា ធិការក្រសួងធម្មការនិងសាសនា ឯកឧត្ត មយិនសាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត មន្ត្រីសាសនាឥស្លាម សាសនាគ្រឹស សាសនាបាហៃ សាសនាមហាយាន មន្ត្រីរាជការ គណៈកម្មាធិការអាចារ្យក្នុងខេត្ត ចូលរួមសរុបជាង ៧០០ អង្គ/នាក់។
.នៅក្នុងកម្មវិធីនេះលោក សរ លៀងប្រធា នមន្ទីរធម្មការនិងសាសនាខេត្ត បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ដោយបានគូបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ធម្មការ និងមន្ទីរធម្មការនិងសាសនាខេត្តបានលើកទឹតចិត្តដល់បរិស័ទគ្រប់សាស នាគោរពតាមព្រះវិន័យនិងពិធីសាសនារៀងៗខ្លួន ដោយមានសាមគ្គីភាពគ្នាល្អក្នុងរង្វង់សាសនារបស់ខ្លួន មានដំណើរការល្អប្រសើរ និងសុខដុមនីយកម្មសា សនា។ ខេត្តកំពង់ឆ្នាំងមានវត្តសរុបចំនួន ២១៩ វត្ត អាស្រម១៤ ព្រះសង្ឃគង់ចាំព្រះវស្សាសរុប ២៦០០ អង្គ អាចារ្យសរុប ៦១៩រូប គណៈកម្មការវត្តមានចំនួន ២៩ ៣៧ រូប។
នៅក្នុងពិធីនេះដែរមន្ត្រីសង្ឃខេត្ត បានអានសង្ឃប្រកាសគណៈមហានិកាយ និងគ ណៈធម្មយុត្តិកនិកាយនៃព្រះរាជាណា ចក្រកម្ពុជាជូនអង្គសន្និបាត ដោយមានខ្លឹម សារថា គណៈធម្មយុត្តិនិកាយនៃព្រះរាជា ណាចក្រកម្ពុជាបន្តពង្រឹងពង្រីកការកសា ងវត្តអារាមរដ្ឋធម្មយុទ្ធនិកាយខ្មែរបង្កើតឲ្យមានសាលាធម្ម វិន័យ ពុទ្ធិកៈសិក្សាដើម្បីបណ្ដុះបណ្ដា លធនធានមនុស្សបង្កើតសា លារៀនព្រះធម៌ ដល់កុមារនិងបរិស័ទតា មមូលដ្ឋាន ឲ្យមានមណ្ឌលវិបស្សនាកម្ម ដ្ឋានបដិបត្តិអប់រំចិត្ត អប់រំជំនាញនិងវិធីដោះស្រាយអធិករណ៍នានា ដោយមានការប្រឡងប្រជែងជាប្រចាំ។
.ព្រះសង្ឃធម្មយុត្តិនិកាយខ្មែរត្រូវពង្រឹងសា មគ្គីភាពរវាងបព្វជិត និងបព្វជិត បព្វជិតនិងបរិស័ទ ដោយចូលរួមក្នុងសកម្មភាពសង្គមសង្គ្រោះចំពោះបរិស័ទទូទៅដោ យសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់របស់ខ្លួនឬទីតាំងដែលខ្លួនមានសក ម្មភាពនិងបន្តរួមគ្នាទប់ស្កាត់ការជួញដូរមនុស្សនៅក្នុងកម្ពុជាដើម្បីឲ្យមានសុខសន្តិភាពជានិច្ចនិរន្តរៀងទៅ។
.ឯកឧត្តម យិនសាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងក្នុងពិធីនេះក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមកបានខិតខំកសាងវត្តអារាម និងហេដ្ឋារចនា សម្ព័ន្ធលើវិស័យព្រះពុទ្ធសាសនានៅគ្រប់មូលដ្ឋានឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជា ពលរដ្ឋ ពុទ្ធបរិស័ទ គណៈកម្មាការអាចារ្យព្រះសង្ឃ ចូលរួមអភិវឌ្ឍន៍ព្រះពុទ្ធសាស នាដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើន និងគង់វង្សរហូតតទៅ។
.ឯកឧត្តមក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់សូមជួយបន្តឧបត្ថម្ភគាំទ្រនិងរួម គ្នាអភិវឌ្ឍវិស័យព្រះពុទ្ធសាសនារបស់ជា តិឲ្យបានរីកចម្រើនរុងរឿងបន្ថទៀត។
.សម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀត បានមានថេរៈដីកាថា ប្រមុខរាជ រដ្ឋាភិបាលអាណិតទី៧ នេះបានមានគោ លការណ៍កែទម្រង់ការងារដឹកនាំនានារបស់ប្រទេសជាតិពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានផងដែរ។ដូច្នេះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក៏ត្រូវ តែមានការកែទម្រង់ដូចគ្នាដែរ។
គឺយើងត្រូវកែទម្រង់ពីថ្នាក់មូលដ្ឋានទៅដូចជាកែទម្រង់ឲ្យវត្តមានបរិស្ថានល្អ មានគាត់ល្អមានសាលាឆាន់ល្អ មានបន្ទប់ទឹកល្អ មានសួនច្បារល្អ និងការពារដីវត្តបានល្អជាដើម។
ទន្ទឹមនេះដែរក៏ត្រូវរួមគ្នាកែទម្រង់ការគ្រប់គ្រង និងដឹកនាំវត្តល្អ គឺកាត់បន្ថយជម្លោះ ដោះស្រាយអធិករឈរលើការសាមគ្គីភាពល្អរវាងគណៈកម្មា ធិការអាចារ្យវត្តនិងលោកគ្រូចៅអធិការ។ដើម្បីឲ្យពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន ដើម្បីមានជំនឿចូលរួមគោរពប្រតិបត្តិនិងគាំទ្រព្រះពុទ្ធសាសនារបស់ជាតិឲ្យមានភាពរីកចម្រើនរហូតតទៅ។
នៅក្នុងពិធីនេះដែរឯកឧត្តម ញ៉ែម វ៉ាលីរដ្ឋលេខាធិការក្រសួងធម្មការនិងសាស នា បានលើកឡើងថាមប្រមុខរាជរដ្ឋាភិ បាលកម្ពុជាបានអនុវត្តគោលន យោបាយសុខដុមនីយកម្មសាសនាគឺគោរពប្រតិបត្តិសាសនានៅក្នុងកម្ពុជាទៅតាមជំនឿរៀងៗខ្លួន ។
សាសនាបានអប់រំមនុស្សឲ្យស្គា ល់ពីគុណតម្លៃ ដោយមានការប្រព្រឹត្តទៅ តាមធម៌វិន័យ មានចិត្តស្ងាត់ រស់នៅក្នុងសង្គម ត្រូវជួយសង្គម អោយមានសុខសន្តិភាព។ រួមគ្នាថែរក្សាសន្តិភាព មានសុខសន្តិភាពក្នុងសាសនាទាំងអស់ គឺរស់ជាមួយគ្នាក្នុងសុខដុមបនីយកម្មសាស នា។ បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការក៏បានប្រកាសបើកការផ្សព្វផ្សាយខ្លឹម សារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដើម្បីអោយអង្គសន្និបាត បន្តធ្វើការផ្សព្វផ្សាយខ្លឹម សារសង្ឃប្រកាសម្រាប់ការប្រតិបត្តិដាក់ ចេញទិសដៅអភិវឌ្ឍព្រះពុទ្ធសាសនានៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងឲ្យមាន ការរីកចម្រើនថែមទៀត៕