ក្រោយពីប្រជាពលរដ្ឋផ្ទុះការតវ៉ា និង ចោទប្រកាន់មេភូមិ មេឃុំ ពីការកាត់យកប្រាក់ឧបត្ថម្ភពីគ្រួសារ(ក្រ១.ក្រ២) នៅភូមិអភិវឌ្ឍន៍រុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ត្រូវបានក្រុមការងារក្រសួង ចុះធ្វើការសម្រុះសម្រួល

នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង នីតិសម្បទា ដឹកនាំដោយ លោក យឹន ហុងឆាត់ ប្រធាននាយកដ្ឋាននៃ ម.ជ.ជ រួមសហការី បានសហការជាមួយក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលស្រុកបន្ទាយស្រី និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា ប្រមាណជា១ពាន់៥០០នាក់ នៅផ្សាររុនតាឯក តំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
លោក យឹន ហុងឆាត់ បានធ្វេីការពន្យល់ថា ដោយសារស្ថានភាពប្រសេីរឡេីងនៃជំងឺកូវីដ១៩ និងការត្រៀមអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលបានប្រេីយុទ្ធសាស្រ្តចាកចេញ ដោយបានបន្តផ្តល់ការឧបត្ថម្ភរយ:ពេល៣ខែ (មករា ដល់មីនា ២០២៤) តាមទំហំឧបត្ថម្ភថ្មី ដេីម្បីបន្តគាំពារដល់គ្រួសារមានបណ្ណសមធម៌ ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើការចុះផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅតំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានរួចរាល់ហេីយ ក៏ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នាតវ៉ា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋប្រមូលផ្តុំតវ៉ានៅតំបន់អភិវឌ្ឍន៍រុនតាឯក ភូមិតានី បានបន្តមកតវ៉ានៅសាលាសង្កាត់រុនតាឯក នាពេលព្រឹក ហើយនៅពេលរសៀលមានបងប្អូនប្រជាពលរដ្ឋបានបន្តទៅតវ៉ា នៅមុខសាលាខេត្ត សរុបប្រមាណជាង ៥០០នាក់ លើការកាត់ប្រាក់ឧបត្ថម្ភចេញពីប័ណ្ណសមធម៌គ្រួសារក្រីក្រ ។ ជាមួយគ្នានោះដែរ ក្រុមការងារបានធ្វើការពន្យល់ និងបកស្រាយខ្លឹមសារអនុក្រឹត្យ ព្រមទាំងទទួលបានទទួលបានសំណូមពរ របស់បងប្អូន ប្រជាពលរដ្ឋតវ៉ា បានស្នើសុំកុំឲ្យរដ្ឋាភិបាលកាត់ប្រាក់ឧបត្ថម្ភរបស់ពួកគាត់ និង ស្នើសុំរក្សាចំនួនទឹកប្រាក់ឧបត្ថម្ភដដែលដូចពួកគាត់ទទួលបាននាពេលកន្លងមក ពីព្រោះប័ណ្ណនេះជាការលើកទឹកចិត្តឲ្យពួកគាត់ជាអ្នកស្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និង ពាក់ស្នែង ដែលមានលក្ខណៈខុសគ្នាពីប្រជាពលរដ្ឋដែលទទួលបានប័ណ្ណសមធម៌ ប្រភេទ(ក្រ១.ក្រ២) តាមមូលដ្ឋានផ្សេងៗ។ ប្រជាពល រដ្ឋ ក៏បានស្នើសុំបញ្ចូលសាច់ប្រាក់ដែលបានកាត់ក្នុងខែមករា ឆ្នាំ២០២៤នេះ ដាក់បញ្ចូូលក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ជំនួសវិញ ព្រមទាំងស្នើសុំផ្ដល់ប្រាក់ឧបត្ថម្ភ និង អំណោយដល់ពួកគាត់ដែលបានរុះរើហើយ តែពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី និង ប្រជាពលរដ្ឋបានស្នើសុំរាជរដ្ឋាភិបាល ជូនដំណឹងមកពួកគាត់វិញ ក្នុងរយៈពេលយ៉ាងយូរបំផុត១សប្ដាហ៍។ ក្នុងករណីមិនមានដំណោះស្រាយ ឬទទួលបានការជូនដំណឹង ពួកគាត់នឹងធ្វើការរុះរើចេញពីទីតាំងតំបន់អភិវឌ្ឍន៍រុនតាឯកមកកាន់ទីតាំងលំនៅដ្ឋានចាស់របស់ពួកគាត់វិញ ។
ក្រោយពីក្រុមការងារបានពន្យល់ណែនាំ និងទទួលនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរួចមក ពួកគាត់ក៏បានរំសាយទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ប្រកបដោយក្តីសង្ឃឹមទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *