សៀមរាប៖ ក្រសួងសុខាភិបាលបានបើកសិក្ខាសាលាផ្សព្វផ្សាយ”ដែនកំណត់វិជ្ជាជីវៈនិងនិយាមវិជ្ជាជីវៈឱសថការី “ ដល់ឱសថការីចំនួន២ខេត្តគឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ចំនួនប្រមាណជាង៣០០រូបដែលរៀបចំឡើងដោយគណៈឱសថការីជាតិនិងមន្ទីសុខាភិបាលខេត្តសៀមរាប នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាបដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែ មករាឆ្នាំ ២០២៤នេះ។
លោកស្រីឱសថការី លី វណ្ណៈ ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប បានមានប្រសាសន៍ថា ការបើកសិក្ខាសាលាផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈនិងនិយាមវិជ្ជាជីវៈឱសថការីនាពេកនេះគឺក្នុងគោលបំណងចង់បង្ហាញពីតួនាទីឰសថការីនៅក្នុងសេវាសាធារណៈនិងសេវាឯកជន ដែលជាការរួមចំណែកយ៉ាងសកម្មនិងមានសារៈសំខាន់សម្រាប់សង្គម។ លោកស្រីឱសថការី លី វណ្ណៈ បានមានប្រសាសន៍បន្តថា និយាមវិជ្ជាជីវៈឱសថការី គឺគ្របដណ្តប់លើឱសថការីទាំងអស់នៅក្នុងប្រទេសកម្ពុជា ទាំងឱសថការីមធ្យម ឱសថការីឧត្តម និងឱសថការីឯកទេស។ លោកស្រីឱសថការី លី វណ្ណៈ បានបន្ថែមឱ្យដឹងទៀតថា ការបង្កើតនិយាមវិជ្ជាជីវៈនេះគឺមានគោលបំណងដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រទាំងអស់បំពេញកាតព្វកិច្ចផ្លូវច្បាប់ និងទំនួលខុសត្រូវវិជ្ជាជីវៈរបស់គណៈឱសថការីកម្ពុជាក្នុងការ ការពារសាធារណៈជនពីការអនុវត្តវិជ្ជាជីវៈដែលមិនមានក្រមសិលធម៌ ឬអសមត្ថភាព ។ នាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៍ថាការរៀបចំសិក្ខាសាលាដល់ឱសថការីនាពេលនេះគឺចាត់ទុកថាជាប្រធានបទមួយដែលផ្តល់នូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សមាជិកគណៈឱសថការីទាំងអស់ក្នុងការបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួនសំដៅការពារសុខភាព សុវត្ថិភាព និងសខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៍បានមានប្រសាសន៍ណែនាំនិងផ្តាំផ្ញើរដល់សិក្ខាមទាអស់ថា៖ ដើម្បីក្លាយជាឱសថការី ជាបញ្ញាវ័ន្តមួយរូប ដែលទទួលស្គាល់ពីស្ថាប័នជាតិ ការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដែលផ្ញើរជីវិតមកលើយើង សូមឱសថការីទាំអអស់ផ្តល់ការគោរពនូវក្រមសិលធម៌វិជ្ជាជីវៈនិងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈជាធរមានឱ្យបានល្អ ព្រោះមនុស្សគ្រប់រូបពេលឈឺនឹកឃើញពេទ្យ ហើយតែងគិតថាពេទ្យគឺជាព្រះឬទេវតា ដែលអាចជួយគាត់បានប៉ុន្តែយើងជាឱសថការីក៍ត្រូវការមានយន្តស័ក្តសិទ្ធសម្រាប់ការពារខ្លួនយើងដែរនោះ គឺត្រូវចុះបញ្ជីគណៈឱសថការីឱ្យបានគ្រប់គ្នាៗផងដែរ ។ ក្នុងនាមជាមន្ត្រីក្រសួង សុខាភិបាល និង ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងថាសិក្ខាសាលាថ្ងៃនេះទាក់ទងនឹងការផ្សព្វផ្សាយ ដែនកំណត់វិជ្ជាជីវៈនិងនិយាមវិជ្ជាជីវៈឱសថការី ដល់សិក្ខាកាមដែលចូលរួមពេលនេះនឹងបង្ហាញពីនិយាមវិជ្ជាជីវៈឱសថការី គឺជាឧបករណ៍និយ៍តកម្មដ៍សំខាន់ដើម្បីណែនាំអំពីការអនុវត្តសេវាឱសថសាស្រ្តប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈ ។ ក្នុងន័យនេះដែរការពង្រីកនូវសមត្ថភាព និងចំណេះដឹងរបស់ឱសថការីក្នុងការចូលរួមធានា សុវត្ថិភាពដល់សាធារណៈជនទាក់ទងនិងសេវាឱសថសាស្ត្រ ។ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល ក៍បានថ្លែងផ្តាំផ្ញើរដល់ឱសថការីទាំងអស់ដែលបានបើកឱសថស្ថាននានានៅគ្រប់ទីកន្លែងក្នុងខេត្ត ត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយចំពោះឱសថការីណាពុំទាន់មានអាជ្ញាបណ្ណត្រូវធ្វើអាជ្ញាបណ្ណ ព្រមទាំងរួមគ្នាលុបបំបាត់នូវឱសថក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកទិញឱសថយកទៅប្រើ ប្រាស់។ជាពិសេឱសថការីទាំងអស់ត្រូវប្រកបវិជ្ជាជីវៈដោយក្រមសីលធម៌គោរពតាមច្បាប់លិខិតគតិយុទ្ធផ្សេងៗដើម្បីបម្រើសេវានានាៗជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ហើយឯកឧត្តម សង្ឃឹមថា អស់លោក លោកស្រី ឱសថការី និងអ្នកពាក់ព័ន្ធទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មី និងតាមឱ្យទាន់ការអភិឌ្ឍន៍ថ្មីៗតួនាទី ភារកិច្ច ព្រមទាំងការអនុវត្តស្របតាមច្បាប់គតិយុត្តផ្សេងៗដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ការលើកតម្កើងវិស័យឱសថសាស្ត្រឱ្យកាន់តែប្រសើរបន្ថែមទៀត ពិសេសការជួយទ្រទ្រង់វិស័យសុខាភិបាលនេះព្រះរាជាណាចក្រកម្ពុជា ៕