ការដាក់ដំណើរការសាងល្បង នូវលើប្រព័ន្ធប្រតិបត្តិការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ និងលក់ សេវាកម្មទេសចរណ៍តាមអនឡាញ

នៅចុងសប្តាហ៍រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារមេម័រ ខេត្តសៀមរាប មានធ្វើការដាក់ដំណើរការសាកល្បង” ថ្នាលឌីជីថលសំរាប់ផលិតផល និង សេវាកម្ម ទេសចរណ៍ទាំងអស់ក្នុង ” ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក ហ៊្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និង អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និង តំណាងម្ចាស់សណ្ឋាគារ សមាគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សមាគមន៍ដឹកជញ្ជូនភ្ញៀវទេសចរណ៍ និង មគ្គុទេសក៏ទេសចរណ៍ ប្រមាណជាង១០០នាក់ចូលរួម ។
ការសាកល្បង” ថ្នាលឌីជីថលសំរាប់ផលិតផល និង សេវាកម្ម ទេសចរណ៍ទាំងអស់ក្នុងខេត្ត ដែលបានបង្កើតឡើង នេះ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍របស់ខេត្តសៀមរាប ព្រមទាំងលើកកម្ពស់ផលិតផលទេសចរណ៍ អេកូសហគម និងបង្ហាញពីសកម្មភាពទេសចរណ៍ជាច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិ ។
លោក ហ៊្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា សមាគមក្លឹបទេសចរណ៍ បានដើរស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិឌ្ឍនមូលធន និង ទេសចរណ៍ដែលជាវិស័យដ៏សំខាន់មួយដែលបានផ្តល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា និងបានរួមចំណែកយ៉ាងច្រើននៅក្នុងចរន្តសេដ្ឋកិច្ចជាតិកន្លងមក ។ ពេលនេះ យើងបានដាក់អោយដំណើរការថ្នាលទេសចរណ៍ “ឌីជីថល” ដើម្បីចូលរួមក្នុងបរិវិត្តកម្មបច្ចេកវិទ្យាលើវិស័យទេសចរណ៍ដែលជាយុត្តិសាស្ត្រស្ដារឡើងវិញវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩។ លោកបន្តថា នៅឆ្នាំ២០១៨ ក្របខ័ណ្ឌនៃបណ្តាញទីក្រុងឆ្លាតវៃ (ASCN) ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខេត្តសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងឆ្លាតវៃ ក្នុងចំណោមទីក្រុងអាស៊ានទាំង ២៦។ ក្នុងនោះដែរសមាគមក្លឹបទេសចរសៀមរាប ត្រូវបានចាត់តាំងជាដៃគូររអភិវឌ្ឍន៍លើប្រព័ន្ធប្រតិបត្តិការឌីជីថល លើគម្រោងទេសចរណ៏ឆ្លាតវៃ Smart Tourism ត្រូវបានយកធ្វើជាគម្រោងអាទិភាពសម្រាប់អនុវត្តន៍សេដ្ឋកិច្ច ខេត្តសៀមរាបអោយប្រសើរឡើង។
លោក យុន លីនណេ បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តគាំទ្រនៅ«ការដាក់ដំណើរការសាងល្បង»នូវលើប្រព័ន្ធប្រតិបត្តិការផ្សព្វផ្សាយផលិតផលទេសចរណ៍ និងលក់សេវាកម្មទេសចរណ៍តាមអនឡាញ Siem Reap Wonder.com all-in-one Platform និងការប្រើប្រាស់នៅកម្មវិធី (App) STC Vendors ។ “ការដាក់ដំណើរការសាកល្បង ថ្នាលឌីជីថលសំរាប់ផលិតផល និង សេវាកម្មទេសចរណ៍ទាំងអស់ក្នុង “ ខេត្តសៀមរាប “ siemreapwonder.com All-in-one-digital tourism platform for Siem Reap ។ លោកអភិបាលរងខេត្ត បានធ្វើការកោតសសើរ នឹងវាយតម្លៃខ្ពស់ ចំពោះសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដែលបានសម្រេចការងារ នាពេលកន្លងមក ក្នុងការសម្របសម្រួលវិស័យទេសចរណ៍ ជាពិសេសបានធ្វើឲ្យវិស័យឯកជន ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ។ សំខាន់ការលើកទិសដៅការងារឆ្នាំ២០២៤ ដល់ ប្រតិបត្តិករទាំងអស់សម្រាប់ខេត្តសៀមរាប គឺការដាក់ឲ្យដំណើរការថ្នាលទេសចរណ៍ “ ឌីជីថល” ដើម្បីចូលរួមជម្រុញ ការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យទេសចរណ៍ដែលជាយុត្តិសាស្ត្រស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ ១៩ ។ នេះពិតជាយន្តកាលមួយដែលជួយជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្ត ឲ្យកាន់តែបានប្រសើរថែមទៀត និង បង្កបរិយាកាសងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការទាញយកព័ត៌មាន ទិសដៅទេសចរណ៍ ទិន្នន័យផ្សេងៗសម្រាប់ការរៀបចំផែនការមកទស្សនាខេត្តសៀមរាប ។

ក្នុងនោះដែរឯកឧត្តម ហេង សុខចំរើន មានប្រសាសន៍ថា សមាគមក្លឹបទេសចរណ៍សៀមរាប ក៏ដូចជាដៃគូរអភិវឌ្ឍរបស់ខ្លួន ធនាគារស្ថាបនា ដែលបានខិតខំប្រឹងប្រែង ស្វែងរកនូវគំនិតផ្តួចផ្ដើមថ្មី បង្កើតនូវកម្មវិធី STC Vendors នេះឡើងដើម្បីជួយសម្រួលដល់ប្រតិបត្តិករទេសចរណ៍ និងសហគ្រិនផ្សេងៗដែលមានបំណងធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ។ ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនីតិកាលទី៧នេះ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឲ្យឆ្ពោះទៅកាន់អនាគតថ្មី ដែលប្រកបទៅដោយភាពរស់រវើក ភាពប្រកួតប្រជែងគុណភាព ចីរភាព និងបរិយាបន្ននោះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីគឺ ការបង្កើន៥-BUILD និងអភវិឌ្ឍ៣។ ចំពោះការបង្កើន៥-BUILD រួមមាន ទី១. ការបង្កើនកិត្តិនាមរបស់ទីផ្សាកម្ពុជា (Branding) ទី២. ផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ (Unique Selling Points) ទី៣. បង្កើនការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើរទេសចរណ៍ (Inbound Quality Design) ទី៤. បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ (Leverage on Endowment and Diversification) និង ទី៥. ការបង្កើនការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់(Develop Competitive Sites and Resources)។ ការបង្កើន៥នេះ គឺត្រូវបានជម្រុញដោយការអភិវឌ្ឍចំនួនបី ដែលផ្ដោតលើការអភិវឌ្ឍរចនាសម្ព័ន្ធស្ថាប័ន អភិវឌ្ឍបរិវត្តកម្មឌីជីថល និងអភិវឌ្ឍធនធានមនុស្ស ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *