សមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំង សហការចុះធ្វើការផ្សព្វផ្សាយ ដល់បងប្អូនមានមុខរបរ ឆ្អើត្រីអោយមានការប្រុងប្រយ័ត្ន ចំបងអូសដុតឆ្អើត្រី ខណៈរដូវនេះមានខ្យល់ផង

កំពង់ឆ្នាំង៖ អាជ្ញធក្រុងកំពង់ឆ្នាំងដឹកនាំក្រុមការងាដោយលោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងនិងក្រុមការងារ ដោយសហការរជាមួយនគបាល អាជ្ញាធសង្កាត់ លោកមេភូមិ បានធ្វើផ្សព្វផ្សាយ និងអប់រំណែនាំដល់បងប្អូនដែលមាន មុខរបរឆ្អើត្រីត្រូវមានគ្រប់ប្រដាប់សម្រាប់បង្ការទប់ស្កាត់ ហេតុការគ្រោះអគ្គីភ័យដែលបានកើតឡើង ជាយថាហេតុអោយបានទាន់ពេលវេលាផងដែរ។

លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំបានមានប្រសាសន៍ លើកឡើងថា ក្នុងពេលលោកបានដឹកនាំកម្លាំងចម្រុះខាងលើ នៅព្រឹកថ្ងៃទី២៦មករា២០២៤នេះដោយមានការ ចង្អុលបង្ហាញពីឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកអភិបាលក្រុងកំពង់ឆ្នាំងចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែល ប្រកបមុខរបរឆ្អើត្រីចូលរួមបង្កាទប់ស្កាត់ អោយបានទាំងអស់គ្នា ជាមួយអាជ្ញាធរ មូលដ្ឋានដើម្បីទប់ស្កាត់ គ្រាដែលរដូវប្រាំងរាំងស្ងួតនិងមានខ្យល់បក់មកខ្លាំងៗទៀតផង ។

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថា ទីតាំងដែលមានរោងឆ្អើត្រីទាំងធំនិងតូច មាន២៣កន្លែង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ដោយបានធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋមានមុខរបរឆ្អើត្រី ត្រូវមានការប្រុងប្រយ័គ្រប់ៗគ្នាដោយ១មានពាងទឹកដាក់ពេញៗ ២ត្រូវមានបំពង់ពន្លត់អគ្គីភ័យ(CO2) ៣ត្រូវមានទុយោបាញ់ទឹកជាប្រចាំ ៤នៅពេលធ្វើត្រីមិនត្រូវដើយចេញឆ្ងាយពីកន្លែងឆ្អើដាច់ខាត ៥ត្រូវមានបាវឬក្រណាត់ក្រាស់ៗសម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គីភ័យបឋម ៦ក្រោយចប់រដូវឆ្អើត្រីត្រូវធ្វើការរុះរើចេញដោយមិនត្រូវទុកចោលឡើយ ។

លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាបន្ថែមទៀតថា នៅក្នុងភូមិកណ្តាលនេះមានទីតាំងឆ្អើត្រីចំនួន២៣កន្លែង បានធ្វើការផ្សព្វផ្សាយនេះនិងតម្រូវអោយម្ចាស់ចង្អើ ទាំ២៣កន្លែង ធ្វើកិច្ចសន្យាទាំងអស់គ្នា ដើម្បីអោយមានការ ប្រុងប្រយត្ន័ខ្ពស់ជាប់ជានិច្ច ព្រោះខ្លាចកើតហានិភ័យណាមួយ កើតឡើងជាយថាហេតុ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *