សន្និបាតបូកសរុប របស់សមាគមម៉ូស្លីម អាម៉ាឌីយ៉ាកម្ពុជាលើកទី ១៧នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាត ប្រចាំឆ្នាំលើកទី ១៧ របស់សមាគមអូស្លីមអាម៉ាឌីយ៉ា កម្ពុជានៅរសៀលថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៤ លោក សាន់ យូ អភិបាលរងខេត្តមានប្រសាសន៍ថា បងប្អូនសាសនិកឥស្លាមទាំងអស់នៅតែចាំមិនភ្លេច ដែលសាសនាឥស្លាមយើងក៏ដូចជាសាសនាដ៏ទៃទៀតជួបការលំបាកខ្លាំងណាស់ក្នុងសម័យខ្មែរក្រហម ប៉ុល ពត គឺគ្មានសិទ្ធិសេរីភាព គ្មានព្រះវិហារគ្មានវត្តអារាម គ្មានការជួបជុំធ្វើបុណ្យទានដូចសព្វថ្ងៃនេះទេ។

ដូច្នេះកុំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាស្ថាបនិកសន្តិភាពនិងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

អភិបាលរងខេត្ត បានបន្តថាសន្និបាតថ្ងៃនេះមានគោលបំណងពីរសំខាន់ៗទីមួយគឺដើម្បីពង្រឹងនូវគោលជំនឿផ្នែកសាសនាឥស្លាមនិងទី ២គឺ ផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ក្នុងសង្គមជាតិ។

ហើយគោលបំណងទាំងពីរនេះមានសារៈសំខាន់ចាំបាច់ដូចគ្នាពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរ ក្នុងចិត្ត ការជួបជុំគ្នានេះក៏បានផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការស្វែងរកភាពរីកចម្រើន និងសាមគ្គីភាព ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

នាឱកាសនោះ លោក ម៉ាន ម៉ាត់ ប្រធានសមាគម មូស្លីមអាម៉ាឌីយ៉ា កម្ពុជា បានបញ្ជាក់ថាការប្រមូលផ្ដុំជួបជុំគ្នាថ្ងៃនេះ គឺជាការជួបជុំរបស់បងប្អូនសាសនិកជាច្រើនជាតិមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ កំពត និង បងប្អូនសាសនិកមកពីបរទេស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកនិងបានជជែកគ្នាអំពីធម៌អារ៍ វិន័យសាសនាអ៊ីស្លាម ដើម្បីអប់រំមនុស្សឲ្យស្គាល់ខុសស្គាល់ត្រូវស្គាល់អំពើល្អ។

សូមបញ្ជាក់ផងដែរថាថានៅក្នុងឱកាសនោះសាសនិកអ៊ីស្លាមក៏បានបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបាន៣០ប្លោកដើម្បីការងារមនុស្សធម៌ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *