តាកែវ៖ ដើម្បីជំរុញដល់វិស័យកីឡា នៅក្នុងមូលដ្ឋានស្រុកត្រាំកក់លោកឧកញ៉ា ឈិន សុង និងលោកជំទាវ កាំង ហ្គេចសៀម ព្រមទាំងបុត្រ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជិត ៤លានរៀល ជូនដល់ម្ចាស់ជ័យលីភីក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ស្រុកនៅវិទ្យាល័យសុខអាន១ឧសភា ។
ថ្លែងក្នុងឱកាសប្រគល់រង្វាន់ ជ័យលាភីដល់កីឡាករនេះដែរលោកឧកញ៉ា ឈិន សុង បានជំរុញដល់ក្រុមកីឡាករទាំងអស់ ដែលមិនទាន់ទទួលបានចំណាក់ថ្នាក់ល្អ ត្រូវពង្រឹងបន្ថែមទៀត និងធ្វើការហ្វឹកហាត់លើការលេងកីឡានេះដល់ក្រុមរបស់ខ្លួន អោយបានជាប់លាប់ ដោយមិនត្រូវអខានឡើយ ពីព្រោះទៅថ្ងៃខាងមុខមានតែការលេងកីឡាទេ ធ្វើអោយសុខភាពរាងកាយមាំមួន ប្រាជ្ញាឆ្លាសវៃនិងមានមិត្តភាព សាម្គីភាព ល្អរវាងយុវជននិងយុវជនផងដែរ ។ លោកឧកញ៉ាបន្តរថា ជាមួយនឹងការរួមចំណែក បង្កើតអោយមានការលេងកីឡានេះគឺមាន គោលបំណងជំរុញដល់វិស័យកីឡានៅក្នុងមូលដ្ឋាន អោយមានការផុលផុស នឹងទាញអោយយុវជនងាក មកលេងកីឡានៅពេលទំនេរជៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយកមុខផ្សេង «កីឡាក្រោមម្លប់សន្តិភាព» ដូច្នេះយុវជនទាំងអស់ត្រូវខិតខំដោយខ្លួនឯងក្នុងការហ្វឹកហាត់ បច្ចេកទេសនៃការលេងកីឡារាងៗខ្លួន ហើយក្រៅពីការលេងកីឡានេះដែរ ក្មួយៗក៏ត្រូវតែខំប្រឹងប្រែងរៀនសូត្រ និងធ្វើការកិច្ចការងារជួយដល់ក្រុមគ្រួសារផងដែរ ។
នាយកវិទ្យាល័យ សុខអាន ១ឧសភា និងជាប្រធានកម្រង តំណាងឲ្យលោកនាយក លោកស្រីនាយិកា គ្រប់គ្រឹះស្ថានមធ្យមសិក្សានិងកីឡាករ កីឡាការិនី ទាំងអស់ ក្នុងស្រុកត្រាំកក់ សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ឈិន សុង និងលោកជំទាវ កាំង ហ្គេចសៀម ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកា ដល់ក្រុមកីឡាករ កីឡារិនី ដែលទទួលជ័យលាភី ចំណាត់លេខ១ ចំនួន៦៤នាក់ ក្នុងម្នាក់ៗ ថវិកា ៥០ ០០០រៀល សរុបថវិកាទាំងអស់ចំនួន ៣ ២០០ ០០០ រៀល ( បីលាន ពីររយពាន់រៀលគត់ ) ។ តាកែវ