ពិធីប្រកាសកែសម្រួល រចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការ ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តសៀមរាប

នារសៀថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះនៅសាលាខេត្តសៀមរាបសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប(ស.យ.ស.ស)បានរៀបចំពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ឋយុវជនសករឡាញ់សន្តិភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយវត្តមានអភិបាល អភិបាលរងក្រុងស្រុក និងសមាជិក សមាជិកា សយសស ជាច្រើនរូបទៀត។លោក ម៉ន សំអាត អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត រាយការណ៍ថា៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាបមានប្រវត្តិដើមជាក្រុមយុវជនសម្ពន្ធសេនានាគ បានបង្កើត និងធ្វើសកម្មភាព តាំងពីឆ្នាំ២០១៦ ក្រោយមកក៏ត្រូវបានប្រែឈ្មោះជាសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ ដើម្បីបន្តកិច្ចការឱ្យកាន់តែសកម្ម និងស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបរិបទសង្គម សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ក៏បានត្រូវកែសម្រួលរចនាសម្ពន្ធដឹកនាំតាម រយៈសេចក្តីសម្រេចលេខ០៧៨/២៣ សយសស/ សស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព បច្ចុប្បន្ន កសាងកម្លាំងសមាជិក បានចំនួនជាង២០០០នាក់ ជាអ្នកស្ម័គ្រចិត្តដែលពួកគាត់ ជាមន្រ្តីរាជការ អាជីវករ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។លោក អ៊ឹង គឹមលាង បានសម្តែងការគាំទ្ររាល់សកម្មភាពកិច្ចការសង្គម មនុស្សធម៌ របស់សមាគមអង្គការក្រៅរដ្ឋាភិបាល និង គាំទ្រចំពោះសកម្មភាពរបស់យុវជនផ្សេងៗទៀតក្នុងសៀមរាបខេត្តសៀមរាប។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖តាមរយៈសកម្មភាពរបស់ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ដែលបានអនុវត្តនាពេលកន្លងមកនេះ ឃើញថាបានជួយគាំទ្រកិច្ចសង្គម និងសកម្មភាពសប្បុរសធម៌ជាច្រើននៅតាមមូលដ្ឋានក្នុងខេត្ត នេះបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសការជួយរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើនបន្តទៀត ហេតុនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពនានារបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព។ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា៖ការប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាបនាពេលនេះជាការកែសម្រួលសមាសភាពដែលមានស្រាប់តាំងពីឆ្នាំ២០១៦ ដែលយើងបានធ្វើការងារជាច្រើន ដែលសុទ្ឋតែជាការងារបម្រើឱ្យប្រយោជន៍ជាតិ និងប្រយោជន៍មូលដ្ឋាន ហើយសម្ពន្ឋយុវជនស្រឡាញ់សន្តិភាពបង្កើតឡើងនេះគឺដើម្បីជួយគាំទ្រដល់ការងារសង្គម សកម្មភាពសប្បុរសធម៌នានានៅតាមមូលដ្ឋាន ចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គម ឲ្យមានការរីកចម្រើន ប្រកបដោយចិរភាព ។ឯកឧត្តម បញ្ជាក់ថា៖យុវជនស្រឡាញ់សន្តិភាពមានសិទ្ឋិនិយាយចេញមុខដោយចំហរ ការពារនិងចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយើងស្រឡាញ់សន្តិភាព ដូច្នេះដើម្បីរក្សាការស្រឡាញ់នេះបានទាល់តែយើងរក្សាប្រភពសន្តិភាព ដែលសន្តិភាពសម្រាប់កម្ពុជាគឺគណបក្សប្រជាជនកម្ពុជាជាអ្នកយកមកឱ្យ ពោលគឺយើងចូលរួមគ្រប់សកម្មភាពដែលស្របច្បាប់ ដើម្បីប្រយោជន៍មូលដ្ឋាននិងសង្គមជាតិទាំងមូល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *