សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក។ នៅក្នុងនោះដែរ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនផងដែរដល់វត្តផងដែរ ។ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាទីប្រឹក្សាសម្ដេចសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានមានសង្ឃដីកាឱ្យដឹងថា៖ ទេសចរណ៍វត្តអារាមជានៅតែជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបន្តថា កត្តាដែលភ្ញៀវចូលចិត្តមកទស្សនាក្នុងវត្តនេះ គឺដោយសារបរិយាកាស សោភ័ណភាព និងបរិស្ថានស្អាត វត្តមានផ្ទាំងគំនូរ និងផ្ទាំងចម្លាក់ ដែលពាក់ព័ន្ឋទៅនឹងពុទ្ឋប្បវត្តិ ប្រកបទៅដោយក្បូរក្បាច់រចនារស់រវើក ព្រមទាំងបរិវេណវត្តមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលកើតឡើងដោយសារបានការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយគាំពារនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ចៀសវាងជនខិលខូចចូលមករំខានដល់អ្នកទេសចរណ៍ ។ ក្រោយពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ភ្ញៀវទេសចរណ៍ទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើងផងដែរ។ ខណៈបច្ចុប្បន្ននេះគឺមានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបញ្ជាក់បន្ថែមទៀតថានៅវត្តស្វាយរមៀតជាទូទៅគឺមានភ្ញៀវទេសចរណ៍បរទេសមកទស្សនាជាហូរហែរគឺមិនដែលដាច់ទេភ្ញៀវទេសចរណ៍បរទេសមកទស្សនាវត្តស្វាយរមៀតនោះទេ។ ហើយចំពោះភ្ញៀវទេសចរណ៍បរទេសទាំងនោះ ពួកគាត់តែងតែចូលថ្វាយបង្គំនិមន្តព្រះសង្ឃឱ្យប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរដែលកត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យទេសចរណ៍វត្តអារាមកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ សូមបញ្ជាក់ថា វត្តបារាយមហនទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង អមដោយបាយណ៍ទឹកថ្លា គួរជាទីគយគន់ ហើយ អ្នកទេសចរបានកោតសរសើរចំពោះការរៀបចំបរិស្ថាននៅទីនោះ ដែលធ្វើឱ្យមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់ផងដែរ៕
Related Posts
សមត្ថកិច្ចចំរុះខេត្តចុះពិនិត្យវាស់វែងដី តំបន់បីដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូកសរុបចំនួន១៤៤ហិចតា និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការជនល្មើសតាមផ្លូវច្បាប់
ខេត្តកំពង់ឆ្នាំង÷ ក្នុងរយះមួយសប្តាហ៍កន្លងមកនេះ ក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់ ៣ ដែលជាដីព្រៃលិចទឹកទុកសម្រាប់ប្រើប្រាស់គ្រប់យ៉ាង ដែលត្រូវជនល្មើសលួចចូលរុករានទន្ទ្រានឈូសឆាយភ្ជួររាស់យកមកធ្វើជាកម្មសិទ្ធសរុបមានចំនួនប្រមាណ ១៤៤ហិចតានៅក្នុងឃុំច្រណក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធពីក្រោយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះបាននិយាយតាមទូរសព្ទឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលក្រុមជនល្មើសលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយ…
ពលរដ្ឋលើកពីកង្វល់ថា មានថៅកែដីឡូតិ៍មួយកន្លែងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ពុះដីឡូត៍ គ្មានច្បាប់ទម្លាប់
ខេត្តសៀមរាប៖ ពលរដ្ឋថ្លែងប្រាប់ពីកង្វល់ដល់អ្នកកាសែតថា លោក ម៉េង លាង ថៅកែដីឡូតិ៍មួយកន្លែងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានពុះដីលក់គ្មានច្បាប់ទម្លាប់ ហើយពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះអាចមានពលរដ្ឋរងគ្រោះជាច្រើននាក់ផងដែរ។ប្រភពបន្តថា មន្ត្រីគួរចុះពិនិត្យដីទាំងនោះ និងប័ណ្ណប៉ាតង់ តើអាចចេញឲ្យបានទេបើដីនោះនៅជាប្លង់ទន់នៅឡើយ។មន្ត្រីច្បាប់ដីធ្លីបានឲ្យដឹងថា ដើម្បីអាចពុះឡូតិ៍លក់បានថៅកែដីឡូតិ៍គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង, ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី,…
សម្តេចពិជ័យសេនា ទៀ បាញ់ “កត្តាសុខសន្តិភាព” នាំមកនូវការអភិវឌ្ឍន លើគ្រប់វិស័យមិនថាពុទ្ធចក្រ និងអាណាចក្រ
កំពង់ឆ្នាំង៖ សរម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា“កត្តាសុខសន្តិភាព” នាំមកនូវការអភិវឌ្ឍនរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។ កត្តាសន្តិភាពនេះដែរកើតឡើងពីកិច្ចខិតខំប្រឹងប្រែងធំធេងរបស់គណៈបក្សប្រជាជនកម្ពុជារយៈពេល៤៥ឆ្នាំក្រោមការដឹកនាំ ដ៏ខ្លាំងក្លា ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ភាពទទួលខុសត្រូវ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន…