កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៣ ខែមករាឆ្នាំ២០២៤ម្សិលមិញ យោងតាមបទបញ្ជា ឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តរាល់បទល្មើសទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងត្រូវរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់។
ក្នុងនោះផងដែរសកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភ្លងសែនជ័យ សហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក អុឹង ជីប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។
ក្នុងនោះកម្លាំងសរុប ២១នាក់និងមធ្យោបាយ បាឡាស្មាច់ ០៥គ្រឿងបានចុះរុះរើរបាំងលូស្បៃមុងនៅចំណុចព្រែកតាសួស ភូមិពាមឆ្កោកនិងនៅចំណុចព្រែកក្បាលកន្លង់ ឃុំព្រាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
រាលវត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងដោយសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងព្រះគគីរនិងសហគមន៍នេសាទកំពុងព្រះគគីរបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅភូមិសាស្រ្តនៅចំណុចព្រែកកោះរ៉ងនិងចំណុចចុងតាគុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ មធ្យោបាយ បាឡាស្មាច់ ០៦គ្រឿង។
លទ្ធផលសម្រេចបានរួមមាន:
១,រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន០២ករណី ៤៧កន្លែងស្មើនិង២៣៥០ម៉ែត្រការ៉េ មែកសម្រស់ចំនួន១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង ២០គក្រ
២,របាំងស្បៃមុង០១ករណីស្មើនឹង ១១ កន្លែង ប្រវែង២៥០ម លួងស្បៃមុងចំនួន ១១ គ្រឿង បង្គោលចំនួន ២០០ដើម ហ្នឹងចាក់លែងត្រីចំរុះចំនួន ៥០គក្រ ក្នុងដែននេសាទវិញ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនិងលោកនាយខណ្ឌរដ្ឋបាលជលផលបានជម្រាបជូនដល់បងប្អូនអ្នករកស៊ីនេសាទខុសច្បាប់ឈប់បន្តទៅទៀត ជាពិសេសរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបអំពីបញ្ហាចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ឆ្នាំងយ៉ាងយកចិត្តទុកដាក់ ៕