សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួកទទួលបានសួនកុមារ មួយកន្លែងពីអង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង

សៀមរាប៖ សិស្សសាលាបឋមសិក្សាអធិបតី នៅស្រុកពួកទទួលបានសួនកុមារ មួយកន្លែងចំណាយទឹកប្រាក់អស់ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិក ជាអំណោយរបស់អង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បុង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពិធីសម្ភោធនេះ បានធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាអធិបតី ភូមិអធិបតី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

អភិបាលរងស្រុកពួក លោក ថាន់ ហឹក ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋទូទាំងស្រុកពួក ក៏ដូចសិស្សានុសិស្សនៃសាលាបឋមសក្សាអធិបតីនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនឹងត្រេកអរចំពោះអង់ការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បុង បានជួយឧបត្ថម្ភនៅសូនកុមារនេះ សម្រាប់សិស្សានុសិស្ស លេងកំសាន្តបន្ទាប់ពីសម្រាកពីការសិក្សារៀនសូត្រមក ដើម្បីធ្វើឲ្យសុខភាពផ្លូវចិត្តផ្លូវកាយរឹងមាំ រៀនសូត្រឆាប់ចេះឆាប់ចាំផងដែរ។ លោក បានបន្តថា អំណោយនាពេលនេះ សម្រាប់ឲ្យសិស្សានុសិស្សលេងកំសាន្ត និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ផ្នែកសុខភាពល្អប្រសើរក្នុងការសិក្សារៀនសូត្រ គឺក្មួយៗនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគតជាដើម។ លោកអភិបាលរងស្រុក បានបញ្ជាក់ទៀតថា ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បុង ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា លោក បានផ្តាំផ្ញើផងដែរ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល គណៈ កម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ក៏ដូចជាសួនកុមារ ដែលអំណោយដ៏ថ្លៃថ្លារបស់អង្គការ(Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បុង ដើមី្បប្រើប្រាស់បានយូរអង្វែង និង ដើមី្បបង្កើននូវចំណេះដឹងតកូនតចៅរបស់ខ្លួនថែមទៀត។

លោក គិម ហ្យូ សង់ ប្រធានដឹកនាំក្រុម Rotary របស់អង់ការ (Playground For Children Dongpohang Rotary) នៃប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា អំណោយជាសួនកុមារជូនដល់សិស្សានុសិស្សនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការ ដែលធ្វើឲ្យមានសង្ឃឹមជឿជាក់ថា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។ ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សានុសិស្សគ្រប់ៗគ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។ លោក បានបន្តថា អង្គការយើង នៅតែបន្តជួយដល់សិស្សានុសិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការអាចធ្វើទៅបាន ហើយពួកយើងបានប្រឹងប្រែងកន្លងមកដើម្បីជួយក្នុងការសាងសង់សួនកុម៉ាបានប្រមាណជា៥០កន្លែងហើយទូទាំងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា គឺក្នុងរយៈពេលបីឆ្នាំមកនេះ គម្រោងនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារការរាតត្បាតនៃជម្ងឺកូវិត១៩ផងដែរ។ តែឥឡូវ យើងបានចាប់ផ្ដើមការងារនេះ ឡើងវិញហើយ គឺជាការងារស្ម័គ្រចិត្តក្រៅប្រទេសមានច្រើនប្រភេទ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការពិតរបស់យើង គឺជឿជាក់ថាឧបករណ៍ និងសួនកុមារនេះ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយរបស់កុមារក៏ដូចជាការរអភិវឌ្ឍផ្លូវចិត្តជាដើម ជាពិសេស សួនកម្សាន្តនេះ ចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនចំណង់ ធ្វើអោយសិស្សចង់មករៀនកាន់តែខ្លាំង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *