មន្ត្រីជលផល បាននិយាយថា ត្រីខ្នើតខែបុស្សនេះត្រ៏ត្រូវច្រើន ប្រភេទត្រីកន្ទាស់ ភ្លុកតែតម្លៃថោក

កំពង់ឆ្នាំង៖ មន្ត្រីជលផលបាននិយាយ អះអាងថាត្រីខ្នើតខែបុស្សនេះ បងប្អូនបណ្តែតមងត្រូវច្រើនប្រភេទត្រីតែត្រីកន្ទាស់ភ្លុក តែតម្លៃបានធ្លាក់ចុះថោកវិញ ។

លោក ដោសារី ប្រជាពលរដ្ឋរស់នៅក្នុងឋភូមិកណ្តាល.សង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងដែលលោកមានមុខរបរឆ្អើរត្រីបាននិយាយអោយដឹងនៅថ្ងៃទី២៣មករា២០២៤ថាត្រីនៅខ្នើតចុងក្រោយនេះត្រូវច្រើនរហូតដល់ពួកគាត់ទិញយកមកឆ្អើលែងទាន់ដោយត្រីត្រូវច្រើនពេកដោយក្នុងម្នាក់ៗរាប់តោន កាលពីខ្នើតមុនតម្កៃ៤០០០រៀលតែដល់ខ្មើតខែបុស្សកន្លងទៅតម្លៃ១៥០០រៀលទៅ១០០០រៀកដល់ច្រើនពេកនិងគ្មានអ្នកទិញទៀតផង ។

លោកដោសារីដែលមានមុខរបរឆ្អើត្រីបានអោយដឹងទៀតថាចំពោះពួកគាត់ជាអ្នកឆ្អើត្រីត្រូវជួលឈ្នួលដោយ១០០ចង្កាក់៦០០០រៀលក្នុងនោះថ្លៃអុស សម្រាប់ឆ្អើវិញក្នុង១ម៉ែត្រថ្លៃ២៥០០០រៀលទៅ៣០០០០រៀល ហើយមកដល់ពេលនេះនៅមិនទាន់ដឹងពីតម្លៃត្រីស្ងួតនៅឡើយទេ ។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី២៣មករា២០២៤នេះថាត្រីដែលត្រូវបានចប់ត្រឹមថ្ងៃទី២២មករានេះហើយទិន្នផលត្រីឆ្នាំនេះមានការកើនប៉ុន្មានជា 5% លើសពីឆ្នាំទៅ។

ហើយផលត្រីដែលត្រូវច្រើនជាងគេនោះគឺប្រភេទត្រីកន្ទោសភ្លុកត្រូវរហូតលែងមានអ្នកទិញដោយតម្លៃថោកពេកលែងមានអ្នកបណ្តែតមងទៅទៀត។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់អោយដឹងបន្ថែមទៀតថាតម្លៃត្រីសម្រាប់ប្រជាពលរដ្ឋធ្វើប្រហុកឆ្នាំនេះមិនលើសពីឆ្នាំកន្លងទៅចាប់ពី១០០០រៀលទៅ១៥០០រៀលដផយក្នុងមួយគីឡូក្រាម៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *