សៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤ នេះ សភាពាណិជ្ជកម្មមណ្ឌល-ខេត្តសៀមរាបឧត្តរមានជ័យបានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទី១ ឆ្នាំ២០២៤របស់ខ្លួនដោយស្ថិតក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ។ ក្នុងកិច្ចប្រជុំនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោកប្រធានការិយាល័យនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ខេត្តសៀមរាប ព្រមទាំងអស់ លោក លោកស្រី ដែលជា អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យទាំងអស់ចូលរួមផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ថាការបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទីឆ្នាំ២០២៤នាពេលនេះគឺក្នុងគោលបំណងជជែកពិភាក្សាគ្នាលើផែនការការងារប្រចាំឆ្នាំ២០២៣ដែលបានអនុវត្តរួចនិងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានាដែលសភាពាណិជ្ជកម្មខេត្តជួបប្រទះ និងដាក់ចេញទិសដៅការងារការងារការិយាល័យប្រតិបត្តិបន្តសម្រាប់ឆ្នាំ២០២៤។ ដោយក្នុងនោះគឺផ្តោតជាសំខាន់លើចំណុចមួយចំនួនដូចជា៖ទី១-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅសកម្មភាពការងារ ឆ្នាំ ២០២៤ ទី២-ពិនិត្យសម្រេច ស្តីពីការបង្កើតគណៈកម្មការតាមផ្នែកនិមួយៗដឹកនាំដោយអនុប្រធាន ទី៣-ការចូលរួមសកម្មភាពការងារ របស់សមាជិក សមាជិកា និង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារដឹកនាំផ្លូវការយន្តការរដ្ឋបាលថ្នាក់ ក្រោមជាតិនៃភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តសៀមរាប ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ឱ្យដឹងថាសភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងនៃការការពារផលប្រយោជន៍វិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ។ សភាពាណិជ្ជកម្មកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍បន្ថែមថា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានជួយធ្វើការសម្របសម្រួលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តសៀមរាប ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបក៍បានផ្តល់អនុសាសន៍សូមឱ្យអស់លោក លោកស្រីសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្តសៀមរាបទាំងអស់បន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍ ឱ្យបានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ត្រូវខិតខំបំពេញការងារបន្ថែមទៀតតាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយក្រសួង មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និង សមាគម អង្គការដៃគូនានាផងដែរ។លោក នាក់ ណេរ៉ុនក៍បានមានប្រសាសន៍ផ្តាំផ្ញើរ លោកឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មខេត្ត ឲ្យរៀបចំនូវ រចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ ទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាហើយត្រូវ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទីជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាបង្កើននូវទំនុកទុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា ហើយរដ្ឋបាលខេត្ត នឹងនូវសហការគាំទ្រជានិច្ចរាល់ដំណើរការរបស់សភាពាណិជ្ជកម្មខេត្តធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងខេត្តសៀមរាបឲ្យកាន់តែរីកចម្រើន ផ្ដល់ផលប្រយោជន៍ឲ្យកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ហើយព្រមទាំងខិតខំប្រឹងប្រែងសហការរួមគ្នាធ្វើយ៉ាងណាជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខេត្តឱ្យល្អប្រសើរ តាមរយៈការជួយណែនាំ និងផ្តល់ចំណេះដឹង ដល់អាជីវករ ផលិតករ ពាណិជ្ជករ និងកៀរគរនាំអ្នកវិនិយោគ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត និង លោកឧកញ៉ាបណ្ឌិតប្រធានសភាពាណិជ្ជកម្មខេត្ត ក៍បានធ្វើការជជែកវែកញែក និងបានធ្វើការដោះស្រាយពីបញ្ហាប្រឈម -សំណូមពរ និងកំណត់ទិសដៅអាទិភាពដែលមានដូចជា៖ ផ្នែកពាណិជ្ជកម្ម,ផ្នែកឧស្សាហកម្ម-សិប្បកម្ម,ផ្នែកសេវាកម្ម,ផ្នែកកសិកម្ម,ផ្នែកវិជ្ជាជីវ:.ផ្នែក ទេសចរណ៍និងផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ៕
Related Posts
បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅគ្រប់ទីអារាមមានបងប្អូនប្រជាពលរដ្ឋទៅ ចូលរួមយ៉ាងច្រើន កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើ
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២៣នេះ គេមើលឃើញគ្រប់ទីវត្តអារាមក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ ប្រជាពលរដ្ឋនៅគ្រប់កន្លែងក្នុងខេត្តកំពង់ឆ្នាំង បានសម្តែងនូវសេចក្តីសប្បាយរីករាយ ក្នុងការធ្វើបុណ្យទានប្រកបដោយ សទ្ធាជ្រះថា ក្នុងនោះគ្រប់វត្តអារាមមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើ ។ លោក សេងឡុង គណ:កម្មការក្នុងវត្តទេពធិតារាមហៅវត្តយាយទេពបានអោយដឹងថា តាំងពីបិណ្ឌ១រហូតមកដល់បិណ្ឌទី១៥ និងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចេញទៅធ្វើបុណ្យគ្រប់ទីអារាមនៅក្នុងខេត្តកំពង់ឆ្នាំង…
មន្ត្រីយោធាម្នាក់ផឹកស្រវឹងដកកាំភ្លើងខ្លីបាញ់គំរាមមួយគ្រាប់ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន
កំពង់ឆ្នាំង៖ មន្ត្រីយោធាម្នាក់បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើមួយគ្រាប់ក្រោយពីផឹកស៊ីស្រវឹងនិងបានទំនាស់ពាក្យសម្ដីគ្នា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង០០នាទី យប់ថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ ២០២៣ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែងនៅក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនផងដែរ។ យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យោធាប្រើអាវុធខ្លីបាញ់ឡើងលើមួយគ្រាប់ឈ្មោះឡោ ប៊ុនភ័ក្រ្ត ភេទប្រុសអាយុ ៤៦ ឆ្នាំមានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ…
ប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះ នៅក្នុងស្រុកសាមគ្គីមានជ័យ បានទទួលអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រីស អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញចុះនាំយក ស័ង្កសីចំនួន ៣០សន្លឹក. ស៊ីម៉ង់ត៍៣បេ អង្ករ ៥០គីឡូក្រាម និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ…