លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងនាំយកអំណោយ សម្ដេចនាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ១ គ្រួសារក្រីក្រ រងគ្រោះដោយភ្លើងឆេះផ្ទះ

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១៧មករា២០២៤លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្ងៃថ្លារបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវ ទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារក្រីក្រ នៅក្នុងភូមិចុងកោះសង្កត់ផ្សារឆ្នាំងល្រុងនិងខេត្តកំពង់ឆ្នាំងដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះអស់រលីង។
                       
.លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានអោយដឹងថាអំណោយខាងលើនេះរួមមានអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍៤បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេះ មុង១  រួមនឹងថវិកាមួយចំនួនផងដែរ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

.ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយអគ្គីភ័យមាន ប្តីឈ្មោះ ចាបចំរើនប្រពន្ធឈ្មោះ គាភាពមានកូន៤នាក់រស់នៅក្នុងបន្ទុកមានមុខរបរស៊ីឈ្នួលអាអូសអោយគេនិងនៅ រស់នៅភូមិ ឃុំ ស្រុកកើយហេតុខាងលើត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុងគ្មានសល់ឥវ៉ានសោះឡើយ។

លោកមេបញ្ជាការបានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលជានិច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលបានជួបគ្រោះមន្តរាយនានាដោយបានជួយឧបត្ថម្ភស្បៀងអាហារនិងសម្ភារៈដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

.ប្រជាពលរដ្ឋរងគ្រោះនិងអាជ្ញាធរមូល ដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពិសេសសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវ និងសូមគោរពជូនពរសម្ដេចលោកជំទាវនិងក្រុមការងារទាំងអស់សូមជួបប្រទះ តែនឹងសេចក្តីសុខ គ្រប់ប្រការ និងមានជោគជ័យគ្រប់ ការងានិងភារៈកិច្ច។
សូមបញ្ជាក់ផងដែរថានៅក្នុងករណីអគ្គីភ័យកើតឡើងនេះបងប្រុសឈ្មោះផៃវាស្នានិងភរិយាបានជួយឧបត្ថមចានឆ្នាំងរួមនិងសម្ភារ:ផ្សេងៗដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះអស់នៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី១៧មករ២០២៤នេះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *