បុគ្គលឹកអគ្គីសនីម្នាក់ បានឡើងបង្គោលដោះខ្សែភ្លើងចេញ ដើម្បីរំកិលបង្គលចេញ មិនដឹងមូលហេតុបណ្តាលអោយឆក់ និង បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងពេក

កំពង់ឆ្នាំង: បុគ្គលឹកអគ្គីសនីម្នាក់បានឡើងបង្គោលដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គលចេញមិនដឹងមូលហេតុបណ្តាលអោយឆក់ទើនៅខាងលើនិងត្រូវបានដាក់ចុះក្រោមហើយបញ្ជូនបន្ទាន់ទៅសង្គ្រោះបន្ទាន់បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីពេទ្យដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងពេក ករណីខ្សែភ្លើងឆក់មនុស្សនៅចំណុចព្រែកល្វា ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលស្រុកជលគីរីបានអោយដឹងថាហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩មករា២០២៤ នៅចំណុចព្រែកល្វា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កើតមានករណីបុគ្គលិកអគ្គិសនីម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ ១នាក់ ឈ្មោះ សុខ តេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ជាក្រុមការងារ អគ្គិសនីខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថាមូលហេតុដែលបង្កអោយឆក់នៅពេលដែលជនរងគ្រោះ ឡើងទៅដោះខ្សែភ្លើងចេញដើម្បីរុំកិលបង្គោលចេញស្រាប់តែខ្សែភ្លើងដែលឡើងទៅដោះខ្សែភ្លើងនៅមានភ្លើងហើយបានក៏ឆក់បណ្តាលអោយបុគ្គលិកអគ្គីសនីឆក់ស្លាបតែម្តងទៅ។

ក្រោយពីកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុឃើញថាជនរងគ្រោះខាងលើគឺបានស្លាប់នៅពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យដោយសារការឆក់ខ្សែភ្លើងពិតប្រាកដមែន។

ក្រោយពេលធ្វើការពិនិត្យសាកសពរួចរាល់ហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *