កំពង់ឆ្នាំង៖ ផ្ទះធ្វើអំពីសរសរឈើប្រក់ស្លឹកទំហំ៣x៤ មួយខ្នង ត្រូវបានភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ ខណៈគ្រួសារនេះកំពុងមានជីវភាពខ្វះខាត រកទីពំនាក់គ្មាន។
ហេតុការការខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៤និង១៥នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រភពពីប្រជាពលរដ្ឋនៅទីនោះបញ្ចាក់ថា៖ជនរងគ្រោះប្ដីឈ្មោះ ចាប ចំរើន ប្រពន្ធឈ្មោះ កា ភាព មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ហើយជាគ្រួសារក្រីក្រ សុំដីរបស់គេដើម្បីសង់ផ្ទះតូចមួយរស់នៅបណ្ដោះអាសន្ន។
អគ្គិភ័យនេះឆេះផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារៈ មួយចំនួនដូចជា៖ សម្លៀកបំពាក់ មុង ភួយ ខ្នើយក ន្ទេល ឆ្នាំង ចាន ឯកសារសៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណសំបុត្រកំណើត ជាពិសេសគឺប័ណ្ណក្រីក្ររបស់គ្រួសារគាត់ ។
លោក វ:រសេនីយ៍ឯក ឆាយខេមរត្ន អធិការ នគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាករណីគ្រោះអគ្គីភ័យខាងលើនេះម្ចាស់ផ្ទះខាងលើទាំប្តីប្រពន្ធនិងកូនៗកំពង់ស៊ីឈ្នួលអាអុស នៅមាត់ទន្កេ។
មូលហេតុផ្ទុះហ្គាស២កំប៉ុងព្រោះក្រោយពេលពិនិត្យឃើញនៅគំនភ្លើងឆេះ ។
ពាក់ពន្ធនិងករណីនេះពួកគាត់ សូមអំពាវនាវ សប្បុរសជន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សូមមេត្តាជួយគាត់ផង គ្រួសារគាត់ត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុង គ្មានសល់អ្វីក្រៅពីសំលៀកបំពាក់មួយចង្កេះជាប់ខ្លួននេះទេ ៕