មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង កំពង់ឆ្នាំងនាំយកអំណោយ សម្ដេចនាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ១ គ្រួសារក្រីក្ររងគ្រោះ ដោយភ្លើងឆេះផ្ទះអស់

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្ងៃថ្លារបស់សម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារក្រីក្រ នៅក្នុងស្រុកទឹកផុសដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ។
                       
លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានថាអំណោយខាងលើនេះរួមមានអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៥០សន្លឹក ស៊ីម៉ង់ត៍០៤បេ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេះ មុង០១  រួមនឹងថវិកាមួយចំនួន គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

.ប្រជាពលរដ្ឋក្រីក្ររងគ្រោះមាន ឈ្មោះប៉ិច សុណា  ភេទស្រី អាយុ ៣៩ ឆ្នាំ ជាស្ត្រីមេ ម៉ាយមានកូន ៥នាក់ក្នុងបន្ទុក រស់នៅភូមិ ត្រពាំងព្រីង ឃុំ អភិវឌ្ឍន៍ ស្រុ កទឹកផុស ត្រូវភ្លើងឆេះផ្ទះឈឺមួយខ្នងជ ញ្ជាំងស្លឹក ដំបូលប្រក់សង្ក័សី កាលពីថ្ងៃ ទី១៤ .០១.២០ ២០២៤ វេលាម៉ោង១២ និង ១០ នាទីថ្ងៃត្រង់ដោយសារភ្លើងចង្ក្រាន ។

.លោកមេបញ្ជាការបានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវណុច ជានុច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលបានជួបគ្រោះមន្តរាយនានាដោយបានជួយឧបត្ថម្ភស្បៀងអាហារនិងសម្ភារៈដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

.ប្រជាពលរដ្ឋរងគ្រោះនិងអាជ្ញាធរមូល ដ្ឋា នសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពិសេសសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវ ដោយសូមគោរពជូនពរសម្ដេចលោកជំទាវនិងក្រុមការងារទាំងអស់សូមជួបប្រទះ តែហ្នឹងសេចក្តីសុ ខគ្រប់ប្រការណ៍ និងមានជោគជ័យគ្រប់ ការងានិងភារៈកិច្ច៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *