ប្រជាពលរដ្ឋ ដែលមានមុខរបរឆ្អើត្រីសូម រូសរាន់ត្រីចាប់ផ្តើមត្រូវហើយ នៅថ្ងៃ៧កើតបុស្សខ្នើតទី២

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧មករា២០២៤នេះបងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរធ្វើត្រីឆ្អើ ត្រីខ្នើតខែបុស្សនេះត្រីចាប់ផ្តើមត្រូវហើយ សូមរូសរាន់ទិញយកមកឆ្អើ។

ស្ត្រីម្នាក់ដែលមានមុខរបររកស៊ីឆ្អើត្រីលក់ឈ្មោះ ណៃអៀង រស់នៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងបានប្រាប់អោយដឹងនៅថ្ងៃទី១៧មករា២០២៤នេះថាខ្នើតត្រីនៅថ្ងៃ៧កើតខែបុស្សនេះអ្នករាយមងកំពង់តែត្រូវត្រីប្រភេកន្ទាស់ភ្លុកជាប់មងនិងកូនត្រីរៀលតូចៗយកមកលក់អោយអ្នកឆ្អើត្រីដោយកាត់ក្បាលរួចតម្លៃ៤០០០រៀល និងកូនត្រីរៀលល្អិតៗក៍មានតម្កៃ២៥០០រៀលដែរថ្ងៃនេះ តម្លៃបានធ្លាក់ចុះថោកបន្តិចដោយសារអ្នកដាក់មងត្រូវច្រើនហើយពួគគេបាននាំគ្នាទិញយកមកឆ្អើយ ហើយម៉ូយដឹកយកមកលក់ដល់កន្លែងតែម្តង ដោយក្នុងនោះថ្លៃដោតត្រី១០០ ចង្កាក់ ៦០០០រៀលក្នុងនោះថ្លៃអូសដុតសម្រាប់ឆ្អើក្នុង១ម៉ែត្រ២៥០០០រៀល។

ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើត្រីខាងលើបានអោយដឹងទៀតថាត្រីឆ្នាំនេះល្អិតៗមិនមានត្រីធំៗទេអ្នកបណ្តែតមងត្រីក្រឡា២ហ៊ុនកន្ល:ខ្លះៗដែលជាក្រឡាញឹកហើយអាចទិញយកមកឆ្អើឥឡូវនេះចង្អើរជាច្រើនមានត្រីឆ្អើរាប់ពាន់ចង្កាក់អស់ហើយនៅឡើយតែតម្លៃត្រីឆ្អើប៉ុណ្ណោះទេ ? បើខ្នើតតំបូងកន្លងទៅបានតម្លៃ ១០០០រៀល ទៅ១៣០០រៀល។

លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅម៉ោង៣និង១៥នាទីថ្ងៃី១៧មករា២០២៤នេះថា ត្រីចាប់ផ្តើមត្រូវហើយពី១០០០រៀលទៅ២០០០រៀល ត្រីចាប់ត្រូវនៅឆ្នុកទ្រូ.កំពង់ឆ្នាំងនៅកំពង់ប្រសាទនិងកំពង់ត្រឡាចក្រោមកន្លែងទាំងអស់ខាងលើនេះ អ្នកបណ្តែតមងត្រូវត្រីច្រើនមានលាយឡំទាំងអស់ ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានធ្វើការអំពាវនាវអោយអោយបងប្អូននៅឆ្ងាយៗអោយដឹងថាខ្នើតខែបុស្សនេះ ត្រីសម្បូរសូមអញ្ជើញរួសរាន់មកធ្វើត្រីប្រហុកព្រោះឥឡូវនេះត្រីប្រហុក.ផ្អក.ក៍សម្បូត្រីសម្រាបធ្វើត្រីឆ្អើក៍មានផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *