កំពង់ឆ្នាំង៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមដំណើរដោយក្រុមការងានិងលោក.ដោកប៊ុនថុន .ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងនិងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងលោកមេឃុំ គោកបន្ទាយរួមជាមួយសហគមន៍ប្រើប្រាស់ទឹកបានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកជួយ សង្គ្រោះបន្ទាន់ស្រូវរដូវប្រាំងនៅក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
នាឱកាសនេះ ឯកឧត្តម ប៊ុនហ៊ាន រដ្ឋលេខាធិការ និងក្រុមការងារបានចុះជួបជាមួយលោកមេឃុំគោកបន្ទាយនិងប្រធានសហគមន៍ត្រពាំងត្របែកដើម្បីជួបពិភាក្សាលើការងារជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវប្រាំងជាបន្ទាន់ចំនួន ៥៥០ហិកតា និងលើកផែនការដើម្បីសម្រាប់នៅពេលអនាគត។
លោក ដោកប៊ុនថុន ប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងតាមរយៈទូរសព្ទនៅថ្ងៃដដែលនេះថាជាវិធានការយើងបានបន្តជួយដល់កសិកបន្ថែមទៀតព្រោះអីយើងបានជួយមួយរយភាគរយហើយស្រូវទាំងអស់បានទឹកហើយនៅតែបន្តជីកប្រឡាយដើម្បីនិរន្តរភាពរហូតដល់បានប្រមូលផលស្រូវ ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានអោយដឹងបន្ថែមទៀតថាយើងកំពង់ធ្វើការជួយនេះទៅតាមស្អីជាជាយុទ្ធសាស្ត្រហើមិនមែមបូមទឹកស្រោចស្របរួចហើយចប់នោះទេដោយនៅស្រែខ្លះៗនៅបូមទឹកបញ្ចូលទៀត ។
ក្នុងនោះក្រុមការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយមបានពិភាក្សាការងារជាមួយលោកមេឃុំគោកបន្ទាយរួមនិងសហគមន៍ប្រើប្រាស់ទឹកតើត្រូវធ្វើយ៉ាងណានៅពេលខាងមុខបន្ទាប់ពីច្រូតកាត់រួលរាល់គ្រាដែលទឹកកំពង់ខ្វះខាតហើយគ្រឿងចក្រកំពង់ជីប្រឡាយនាំយកទឹកពីបឹងនៅផ្នែកខាងក្រោមផងដែរ ។
លោក យឹមយ៉ុន មេឃុំគោកបន្ទាយបានអោយដឹងផងដែរថានៅតំបន់ត្រពាំងត្របែកនេះប្រជាជនលោកបានធ្វើស្រែប្រាំងចំនួន៥៥០ហិតារាល់ឆ្នាំបានទទួលទឹកស្ទឹងផ្នែកខាងលើជារៀងរាល់ឆ្នាំដោយឡែកឆ្នាំនេះនៅផ្នែកខាងលើគេធ្វើស្រូវច្រើនដែលធ្វើអោយទឹកស្ទឹងយឺតយ៉ាវនិងមានការរអាក់រអួលបាត់ទឹកមិនមានហូរចូលដល់ស្រែរបស់កសិករធ្វើអោយជួបការលំបាក់ខ្វះខាតទឹកបញ្ចូលស្រែកន្លងទៅរងគ្រោះដល់ទៅ៤០០ហិតាលោកមេឃុំបានរាយការជូនលោកចៅហ្វាយស្រុក.ប្រាប់មន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងនិងប្រធានមន្ទីរកសិកម្មពិសេសឯកឧត្តមស៊ុនសុវណ្ណារិទ្ធិចៅហ្វាខេត្តដើម្បីសុំកិច្ចអន្តាគមន៍ ។
លោកមេឃុំគោកបន្ទាយបានអោយដឹងទៀតថាដោយរុំលងបាន៣ទៅ៤ថ្ងៃបានជំនាញចុះបន្ទាន់ជីប្រឡាយហើយបានស្តាដីស្រូវនេះឡើងវិញបាន៣៨០ហិតាហើយដីដែលយើងកំពង់សង្គ្រោះបន្ទាន់នេះមានតែ២០ហិតាទេហើយតម្រូវការព្យាកណ៍ខាងមុខនេះមានច្រើនទៀតក្នុងនោះឯកឧត្តមអភិបាលខេត្ត.ស្រុក និងលោកប្រធានមន្ទីរ លោកបានយកចិត្ត ទុកដាក់ធ្វើការស្តាប្រឡាយចំនួន៣ខ្សែដើម្បីនាំទឹកបន្ថែមមានប្រឡាយទី១ប្រឡាយរបស់ឯកឧត្តមបណ្ឌិតសុភាចារ្យអ៊ុករ៉ាប៊ុន ខ្សែទី២ស្ទឹងអាញ៉្ញាមាន់ និងប្រឡាយទី៣អាញ៉ាមានខាងជើងហើយឥឡូវនេះស្តាមកជិតគោលដៅហើយដោយឡែកស្រូវបានស្រស់ល្អឡើងវិញហើយដែរក្នុងនោះមានការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
លោកមេឃុំគោកបន្ទាយបានអោយដឹងបន្តទៀតថាប្រឡាយដែលត្រូវបានបូមសង្គ្រប់មកទាន់មានប្រឡាយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុករ៉ាប៊ុនដែលមានប្រវែងដែលបានតពីបឹងមកមានប្រវែង១៥០០ម៉ែត្រហើយត្រូងបានជីបែកខ្នែងប្រវែង១២០០ម៉ែត្រទៀតនេះខ្សែខាងជើង ហើយស្តាប្រឡាយអាញ៉ាមាន់ពីខ្សែប្រវែង១០៥០ម៉ែត្រនិង១ខ្សែ១៥០០ម៉ែត្រលោកបានបញ្ជាក់ទៀតថាមានការស្តាប្រឡាយមេ៣ខ្សែទៀតនិងមានប្រឡាយរងជាច្រើនខ្សែរទៀតនិងបានបូមដាក់ស្រែអោយស្រូវរីកលូតលាស់ល្អឡើងវិញផងដែរ។
ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដោយការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធិ.អភិបាលខេត្ត.ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមលោកមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនិងបណ្តាមន្ទីរជំនាញបានយកចិត្តទុកដាក់ជួយដល់កសិកក្នុងឃុំរបស់លោកមានសេចក្តីសង្ឃឹមច្រើនដល់ការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត ដែលោកតែងតែយកចិត្តទុកដាក់ជួយដល់កសិកនិងនៅតែគាំទ្ររដ្ឋាភិបាលគ្រប់ៗអាណត្តិ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ឆ្នាំង បាននិងកំពុងអន្តរាគមន៍សង្គ្រោះបន្ទាន់ជួយដល់ប្រជាកសិករ តាមរយៈការស្តារប្រឡាយ ដើម្បីបូមទឹកពីបឹងធំទៅដីស្រែប្រាំង៕