សិស្សសាលាចំនួន ២០ នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចុះទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការគេចសាលា

កំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ជំនាញព្រហ្មទណ្ឌ គ្រឿងញៀន ចរាចរណ៍ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ ចុះអប់រំ ធ្វើកិច្ចសន្យាចំពោះសិស្សប្រមូលផ្ដុំ (គេចម៉ោងសិក្សា)បានមួយចំនួន។

លោកពេជ្រ សុផានី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកំពង់ត្រឡាច បានបញ្ជាក់អោយដឹងថា៖ ការអនុវត្តនេះធ្វើឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាហាងលក់ភេសជ្ជ:ចំនួន ២ទីតាំងដែលស្ថិតនៅក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នៅក្នុងកិច្ចប្រតិបត្តខាងលើនេះជាលទ្ធផល៖ ឃាត់ម៉ូតូចំនួន១១គ្រឿង រួមទាំងមនុស្សបានចំនួន២០នាក់ស្រី២នាក់ មកពីសាលាផ្សេងៗគ្នាក្នុងស្រុកកំពង់ត្រឡាច។

ក្រោយធ្វើការឃាត់អប់រំ និងបានធ្វើកិច្ចសន្សាបញ្ឈប់ការគេចសាលា ក្នុងនោះបានណែនាំបន្ថែមមិនឲ្យមានការប្រមូលផ្តុំគ្នា ធ្វើសកម្មភាពប្រាស់ចាកផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសសូមឲ្យប្អូនៗជាសិស្សា នុសិស្សជៀសឲ្យឆ្ងាយពីល្បែងអបាយមុខផ្សេងៗ ពិសសេសគ្រឿងញៀន។

ក្រោយធ្វើការណែនាំរួចមកអាណាព្យាបាល បានចេញមកធានា នាំយកត្រឡប់ទៅមូលដ្ឋានវិញបន្តធ្វើការអប់រុំបន្តទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *