ឯកឧត្តម ហ៊ុន ម៉ានី ជំនួបពិភាក្សាទ្វេភាគីជាមួយប្រតិភូចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូ ឡី

សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈ អចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបពិភាក្សានោះដែរឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់គណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំង២ ក៏បានពិភាក្សា និង រំលឹកឡើងវិញ ពីទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង នៃប្រទេសយើងទាំងពីរ ។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានកត់សម្គាល់នូវសារៈសំខាន់នៃការពង្រឹងសហប្រតិបត្តិការទ្វេភាគីទាំង ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល គណបក្ស ដើម្បីស្វែងរកប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគណបក្សកុម្មុយនីស្តចិននៅខេត្តសៀមរាបនាឱកាសនេះ គឺ ដើម្បីចូលរួមពិធីបើក(ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤) និង ធ្វើសិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ បទពិសោធន៍ និងរបៀបពង្រឹងការ ការពារអេកូបរិស្ថានក្នុងការជម្រុញទំនើបកម្ម ផងដែរ។ ជំនួបពិភាក្សាទ្វេភាគីនេះ ប្រារពនៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *