សិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន

សៀមរាប៖ សិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន ដែលធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២៤ ក្រោមមូលបទ បទពិសោធន៍ និងរបៀបពង្រឹងការ ការពារអេកូបរិស្ថានក្នុងការជម្រុញទំនើបកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈ អចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និង ក្រុមការងារគណបក្សកុម្មុយនីស្តចិន ជាសិក្ខាកាម ។
មានប្រសាសន៍ក្នុងអង្គសិក្ខាសាលានោះឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងនូវគន្លះមួយចំនួន ដែលជាមូលដ្ឋាន គ្រឹះ សម្រាប់គណបក្សនៃប្រទេសទាំងពីរ នៅក្នុងអង្គសិក្ខាសាលា ដោយគូសបញ្ជាក់ថា សិក្ខាសាលាទ្រឹស្តី ក្រោមប្រធានបទ បទពិសោធន៍ និងវិធីសាស្ត្រ ដើមី្បពង្រឹងការ ការពារអេកូបរិស្ថាន ក្នុងការសាងទំនើបកម្ម នេះ គឺជាសក្ខីភាពដ៏ធំធេង ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងគណបក្សកុម្មុយនីស្តចិន និង គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមបាន បញ្ជាក់ថា កម្ពុជាជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ មានទំនាក់ទំនងការទូតល្អជាមួយចិន តាំងពីសម័យហ្វូណនមកម្លេះ ។ ម៉្យាងទៀតដោយមានកំណត់ហេតុរបស់បេសកជនចិន ដែលបានបញ្ជូនមកកម្ពុជានៅចុងសតវត្សទី១៣ និង សំណេរប្រវត្តិ សាស្ត្រមួយចំនួន ដែលអ្នកប្រាជ្ញ និង ប្រវត្តិវិទូនៃប្រទេសទាំងពីរ ។ ចំពោះការទំនាក់ទំនងយ៉ាងស្និទស្នាលជាបងប្អូន ជាមិត្តដ៏ ល្អ ដៃគូរល្អរវាងកម្ពុជានិងចិន ព្រមទាំងថែរក្សាទំនាក់ទំនងយ៉ាងខ្ជាប់ខ្ជួន តាមគ្រប់សម័យកាល ក្នុងការពូនជ្រុំទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឲ្យកាន់តែ រឹងមាំ ស៊ីជម្រៅទៀតផង ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កម្ពុជា.ចិន ជាដៃគូរពាណិជ្ជកម្ម និង ជាប្រភពវិនិយោគទុន បរទេសដ៏ធំរបស់កម្ពុជា បានរួមចំណែកធ្វើឲ្យកម្ពុជា សម្រេចនូវកំណើតសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ប្រកបដោយគុណភាព ស្តង់ដារ និង គុណតម្លៃខ្ពស់ ដែលជាបច្ច័យដ៏មានអានុភាពនិង ថាមពលមិនអាចកាត់ថ្លៃបាន ព្រមទាំងភាពជាដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍នៃជោគវាសនារួមកម្ពុជា ចិន និង បានព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន ។ ម៉្យាងទៀតកម្ពុជា បានទទួលនូវបទពិសោធន៍ និង បច្ចេកទេសផ្សេងៗ ដែលនឹងក្លាយទៅជាធនធាន ក្នុងការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដោយរាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍបៃតងនិង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុង ផ្នែកមួយការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានដាក់ចេញយុទ្ធសាស្ត្រ និង ច្បា់វិនិយោគ ដែលជម្រញការគាំទ្រសេដ្ឋកិច្ចបៃតង និង ការពារបរិស្ថាន ។ ឯកឧត្តមបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន នឹង បន្តកសាងទស្សនៈវិស័យ និង ដាក់ចេញផែនការសកម្មភាព ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននូវកិច្ចសហប្រតិបត្តិការនៃ ការកសាងសហគមន៍នៃជោគវាសនារួម និងធានាថាប្រជាជននឹងទទួលបាននូវផល ប្រយោជន៍ពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ បន្ថែមលើនេះ បក្សយើងទាំងពីរនឹង បន្តចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងកសាងបក្ស ដើម្បីពង្រឹងការដឹកនាំ ប្រទេសជាច្រើនទសវត្សរ៍ខាងមុខទៀត ។ កត្តាសំខាន់នោះ គឺ កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីសិក្សាធិការអប់រំដល់សិស្ស-និស្សិតនិងមន្ត្រី ការបំពាក់បំប៉នសមត្ថភាពផ្នែកកិច្ចការដឹកនាំនិងអភិបាលកិច្ច កិច្ចសហការរវាងស្ថាប័ន្ន ស្រាវជ្រាវលើផ្នែកទ្រឹស្ដីនិងការវិភាគនានា និងការផ្លាស់ប្តូរបទចំណេះដឹង ពិសោធន៍និងឧត្ត មានុវត្តន៍ក្នុងការកសាងបក្សនិងដឹកនាំរដ្ឋ និងការចែករំលែកបច្ចេកវិទ្យានិងនវានុវត្តន៍ ។ សារៈសំខាន់ ក្នុងការជួយជម្រុញតួនាទីស្នូល របស់បក្ស និងរដ្ឋនៃប្រទេសទាំងពីរ សម្រេចបាននូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការទាំងឡាយ ប្រកបដោយអត្ថន័យនិងគុណតម្លៃមហាសាល ។ ការអភិវឌ្ឍបៃតង និងការប្រកាន់ខ្ជាប់នូវទស្សនវិស័យតាមគន្លងនៃមាគា អរិយធម៌អេកូបរិស្ថាន ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ក្នុងការកសាងទំនើបកម្ម សុខដុមរមនា នៃសង្គមមនុស្សនិងធម្មជាតិ និងភាពចម្រុងចម្រើនរុងរឿងរបស់មនុស្សជាតិ ព្រោះថា ការពង្រឹងការការពារអេកូបរិស្ថានក្នុងសម័យទំនើបតាមគោលការណ៍ទាំងអស់នេះ និងគោល ការណ៍នីតិរដ្ឋ នឹងផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលជាច្រើនឥតគណនា ដល់ប្រទេស ទាំងពីរ កម្ពុជានិងចិន ដើម្បីឆ្ពោះទៅកាន់ការកសាងអនាគតបៃតងប្រកបដោយចីរភាព និង ភាពធន់ ស្របតាមស្មារតីនៃការកសាងសហគមន៏ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។
ឆ្លៀតក្នុងឱកាសនោះដែរ ក៏មានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ គម្រោងការបកប្រែ និងបោះពុម្ពផ្សាយស្នាដៃសៀវភៅខ្មែរ-ចិន ក្រោមអធិបតី ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម លី ស៊ូឡី ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *