កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី១២ ខែ មករាឆ្នាំ២០២៤ បានចុះបង្ក្រាបការដឹក ជញ្ជូនលៀសតូចៗចំណីសត្វចំនួន៤៥ការ៉ុង ដែលត្រៀមមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ករណីបង្ក្រាបនេះបានធ្វើឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ប្រជាពលរដ្ឋសំណូមពរប្រមុខរាជរដ្ឋាភិបាលមេត្តាជួយទប់ស្កាត់បទល្មើសនេះផង។
លោក អ៊ូសោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបា
លជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃអាទិត្យទី ១៤ ខែមករា នេះបានអោយដឹងថា ក្រោ យពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោក នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបា នបញ្ជារ ឲ្យលោកដឹកនាំមន្ត្រីផ្នែករដ្ឋបាលផ្សារឆ្នាំង និងមន្ត្រីសង្កាត់ជលផលស្រុកបរិបូណ៌ ចុះពិនិត្យបទល្មើសនេសាទលួចដឹកលៀសល្អិតៗចំណីសត្វត្រៀមឡើងរថ យន្តទៅលក់នៅប្រទេសវៀតណាម ដែលកើតមានឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ។
.ពេលទៅដល់កន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញលៀសល្អិតៗសម្រាប់កិនធ្វើជាចំណីសត្វច្រកការ៉ុងចំនួន៤៥ការ៉ុងពណ៌ស រកម្ចាស់មិនឃើញសមត្ថកិច្ចក៏បានធ្វើការវះការ៉ុងលែងលៀសទាំងអស់នោះចោលក្នុងទឹកទន្លេវិញ។
.ជាមួយគ្នានេះដែរនៅចំណុចជិតគ្នានេះសមត្ថកិច្ចក៏បានរកឃើញលៀលធំៗដែ លគេសម្រាប់ហាលលក់ទីផ្សារក្នុងស្រុកចំនួន៥០ការ៉ុងផងដែរ ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើការនេសាទនិងលក់ដូរក្នុងស្រុក។
.ដោយឡែកមុនសមត្ថកិច្ចមកដល់នៅចំ ណុចមាត់កំពង់ទឹកភូមិសេះស្លាប់នេះយើ ងពិនិត្យឃើញនិងថតបាន មានលៀសល្អិតៗប្រភេទលៀសចំណីសត្វមាន ចំនួន ១០០ ការ៉ុងដែលគេច្រកទុកនៅមាត់កំពុងទឹកត្រៀមឡើងរថយន្តដឹកទៅលក់នៅប្រ ទេសវៀតណាម។
ប៉ុន្តែមុនពេលសមត្ថ កិច្ចមកដល់មានរថយន្តបែនដឹកដីពណ៌សមួយបានលួចដឹកយកលៀសនេះចេញអ ស់៥៥ការ៉ុង ចេញទៅបាត់ហើយទើបស មត្ថកិច្ចមកដល់។
.ប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់បាន ដឹងថា មួយរយៈកន្ល ងមកនេះមានរថយន្តធុនធំ ៣គ្រឿង បានចូលមកដឹកលៀសប្រភេទលៀសចំណីសត្វនេះ ស្ទើរតែរៀង រាល់ថ្ងៃក្នុងមួយជើងៗរាប់រយតោន យកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។
ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចជល ផលនៅក្នុងខេត្តពោធិសាត់ និងខេត្តកំ ពង់ធំ គេមិនបង្ក្រាបការនេសាទលៀសចំណីសត្វនេះទេ ហើយអ្នកនេសាទលៀសចំណីសត្វដែលច្បាប់ហាមឃាត់នេះ តែងលួចនេសាទនិងដឹកជញ្ជូនលៀ សមកលក់ឡើងរថយន្តនៅក្នុងភូមិសាស្ត្រឃុំឆ្នុកខេត្តកំពង់ឆ្នាំងយកទៅលក់នៅប្រ ទេសវៀតណាម។
ប៉ុន្តែនៅតាមផ្លូវជាតិរហូតដល់ប្រទេសវៀតណាមគេមិនដែលឃើញសមត្ថកិច្ចចាប់ឃាត់រថយន្តដឹកលៀ សចំណីសត្វនេះឡើយហើយករណីនេះប្រសិ នបើសមត្ថកិច្ចច្រកទ្វារព្រំដែនមិនឲ្យលៀ សចំណីសត្វនេះចេញទៅក្រៅបាននោះ ក៏គ្មានការនេសាទលៀសចំណីសត្វនេះនៅ ក្នុងបឹងទន្លេសាបយើងដែរ។
ករណីនេះប្រជាពលរដ្ឋសំណូមពរប្រមុខរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេ ត្តាជួយទប់ស្កាត់និងបង្ក្រាបករណីនេះឱ្យមានប្រសិទ្ធភាពផងចុះ ទើបយើងអាចរក្សាពូជពង្សលៀសចំណីសត្វនេះបានគង់វង្សនៅក្នុងបឹងទន្លេសាប។ ព្រោះលៀសចំណីសត្វនេះមានសារៈប្រយោជន៍សំ ខាន់ណាស់សម្រាប់ ប្រព័ន្ធអេកូឡូស៊ីនៅ ក្នុងបាតទន្លេនៃបឹងទន្លេសាប៕