បទល្មើសនេសាទ ១២ កន្លែង ត្រូវបានសមត្ថចម្រុះខេត្តកំពង់ឆ្នាំងកាប់ និងដុតបំផ្លាញចោល ក្នុងស្រុកជលគឺរី

កំពង់ឆ្នាំង៖ បទល្មើសនេសាទរបាំងលូស្បៃមុង ១២កន្លែង ប្រវែង៤០០ម៉ែត្រ ស្បៃមុងចំនួន១២គ្រឿង និងបង្គោលចំនួន៣០០ដើម ត្រូវបានសមត្ថកិច្ចជំនាញកាប់ និងដុតបំផ្លាញចោលនៅទីតាំងប្រព្រឹត្ត ក្នុងនោះបានចាក់លែងត្រីចម្រុះចំនួន៥០គីឡូក្រាមចូលដែននេសាទវិញផងដែរ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា៖ ប្រតិបត្តិការនេះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកឆ្ដោ ស្ថិតនៅក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ផងដែរ៖ ក្នុងនោះកម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយអាជ្ញាធរឃុំកំពង់អុស សមត្ថកិច្ចស្រុកជលគិរី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់អុស សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ សហគមន៍នេសាទព្រែកឆ្ដោរ សហគមន៍ប្រាសាទភូមិថ្មី សហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែកស្តីទីរដ្ឋបាលជលផលកំពង់ប្រាសាទ ប្រើប្រាស់កម្លាំងសរុបចំនួន២៦នាក់ និង មធ្យោបាយ ដោយបាឡាស្មាច់ ចំនួន៧គ្រឿង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *