ស្ពានដ៏សំខាន់ សម្រាប់ប្រជាកសិករ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដឹកកសិផល បាក់ជាង១ឆ្នាំហើយ ពលរដ្ឋអំពាវនាវសប្បុរសជន ជួយចូលរួមឧបត្ថម្ភកសាង

កំពង់ឆ្នាំង៖ ស្ពានឈើ”ព្រៃក្រាំង”ដែលរងការបាក់ខូចខាតនេះ ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាស្ពានយ៉ាងសំខាន់សម្រាប់ ប្រពលរដ្ឋឆ្លងកាត់ទៅមក ពិសេសសម្រាប់ប្រជាកសិករ ជាច្រើនភូមិដឹកកសិផល រងការទ្រុឌទ្រម និងបានបាក់រលំកាលអំឡុងខែមករា ឆ្នាំ២០២៣ ធ្វើឲ្យមានផលលំបាក និងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចនេះហើយព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនោះ សូមអំពាវនាវសប្បុរសជន មន្ទីរ ក្រសួងពាក់ព័ន្ធ ជួយឧបត្ថម្ភកសាងស្ពាន កាលពីថ្ងៃី១១ ខែមករា ឆ្នាំ២០២៣។

ព្រះគ្រូចៅអធិការវត្តមង្គលបញ្ញា”ហៅវត្តបឆ្គោល” ព្រះនាម ស៊ុន យីម មានថេរដីកាថា៖ ដោយការជួបលំបាកក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងឃុំចំនួន២ ស្រុករលាប្អៀរ ទើបថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមូលមតិគ្នា បើកការដ្ឋានសាងសង់ស្ពាន ទៅតាមលទ្ធភាពជាក់ស្ដែងដែលពួកគាត់មានជាបណ្ដើរៗ។

ក្នុងនាមព្រះអង្គជា ចៅអធិការវត្តបាញ់ឆ្គោលជំនួសឲ្យបងប្អូនពុទ្ធបរិស័ទ សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មន្ទីរ ក្រសួងពាក់ព័ន្ធនានា មេត្តាជួយឧបត្ថម្ភជាថវិកា សម្ភារៈ ដែកស៊ីម៉ង់ដើម្បីឲ្យការកសាងស្ពាន មួយកន្លែងនេះបានលឿនឆាប់រហ័ស សម្រាប់ជាប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលផងចុះ។

ជាមួយគ្នានេះលោក សំ សំណាង មេភូមិបាញ់ឆ្គោល បញ្ជាក់ថា៖ គម្រោងសាងសង់ស្ពានមួយកន្លែងនេះ មានប្រវែង២០ម៉ែត្រ ទទឹង៤.១០ម៉ែត្រ កម្ពស់៦ម៉ែត្រ ដែលគ្រោងចំណាយថវិកា អស់ប៉ុន្មានជាង២ម៉ឺនដុល្លារ ប៉ុន្តែលទ្ធភាពដែលបាន ចាប់ផ្ដើមកសាងនាពេលនេះ! មានទឹកប្រាក់ត្រឹម១៥០០ដុល្លារប៉ុណ្ណោះ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *