កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៤ វេលា ម៉ោង ០៦និង ១១នាទីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សពីរនាក់ រងរបួសធ្ងន់រវៀងរថយ្ត២គ្រឿង និងម៉ូតូ១គ្រឿងបុកបន្តកន្ទុយគ្នា ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅចំណុច ខាងជើង រូបសំណាកព្រះគោព្រះកែវ លើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩និង៤០ ដែលស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងរថយន្ត១គ្រឿង ម៉ាកHyundai Mighty ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ3A-0819 អ្នកបើកបរឈ្មោះ ងួន សុធា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដងក្ដារ ឃុំត្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។
លោកឧត្តមសេនីយ៍ត្រី កេតយ៉ុង បានអោយដឹងនៅថ្ងៃដដែលនៅពេលអ្នកបើករថយន្តមកដល់ចំណុចខាងលើក៏បានគៀរជាមួយនិងរថយន្ត ១ គ្រឿងផ្សេងទៀត ម៉ាក ស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-5788 អ្នកបើកបរដោយឈ្មោះ សាង គង់ ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សីមា ឃុំ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ( ស្របទិ សគ្នា ) ។
ហើយស្របពេលនោះក៏បានបុកនិងម៉ូតូ១គ្រឿងផ្សេងទៀត ម៉ាក HONDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1W1718 អ្នកបើកបរឈ្មោះ ពេជ្រ សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងលើ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈប់នៅលើគន្លងផ្លូវសាមញ្ញខាងស្ដាំហើយ ភ្លាមៗ នោះដែររថយន្ត ក៏ជ្រុលទៅបុកចំហៀងខាងស្ដាំ ផ្នែកខាងក្រោយនៃរ៉ឺម៉កសណ្ដោង រថយន្ត១ គ្រឿងផ្សេងទៀត ម៉ាកFuso ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង3A-1801សណ្ដោងរ៉ឺម៉កពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ4A-3189 អ្នកបើកបរឈ្មោះ លីម ចាន់គ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ អង្គរជ័យ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា (កំពុងបើកបរបត់ស្ដាំ) បណ្ដាលអោយរងរបួសអ្នកបើកបរម៉ូតូចំនួន១ នាក់ ប្រុស(ធ្ងន់)និងអ្នកបើកបររថយន្ត១នាក់ទៀត ប្រុស(ធ្ងន់) ផងដែរបណ្តាលអោយរងការខូចម៉ូតូ១គ្រឿង (ធ្ងន់) ,ខូចរថយន្ត២គ្រឿង (ធ្ងន់១គ្រឿង)។
សមត្ថកិច្ចបានអោយដឹងទៀតថាក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ដោយឡែក វត្ថុតាងម៉ូតូនិងរថយន្ត បានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរងចាំដោះស្រាយតាមនិតិវិធីផងដែរ ៕