ជនចាស់ជរាក្រីក្រចំនួន៦នាក់ ក្នុងស្រុករលាប្អៀរទទួលអំណោយឧបត្ថម្ភ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈមេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ប្រជាពលរដ្ឋចាស់ជរាក្រីក្រ ចំនួន០៦នាក់ រស់នៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ចំពោះលោកយាយលោកតាទាំង០៦នាក់  ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា សម្តេចធិបតី និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ជាពិសេសលោកយាយលោកតាចាស់ជរា ។

ជាមួយគ្នានេះលោកយាយ លោកតា ទាំង៦នាក់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់ពួកគាត់ ដែលចាស់ជរាជួបការលំបាក និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គួរបញ្ជាក់ផងដែរ លោកយាយ លោកតា ក្នុងមួយនាក់ ទទួលបានអង្ក១បេស្មើ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *