រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាខួបជ័យ ជំនះ ៧មករា១៩៧៩ , ៧មករា ២០២៤ ដែលមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ចូលរួមសរុបជិត១ម៉ឺននាក់

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២៤នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវា ជ័យជំនះ ៧មករា១៩៧៩, និង ៧មករា២០២៤ នៅខាងមុខសួនច្បារដើមពោធិ៍ក្នុងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម វង្សី វិសុ្សត ឧបនាយករដ្ឋមន្ត្រីបហរចាំការ និងជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ ឆ្នាំង និងដោយមានការចូ លរួមពី ឯកឧត្ត ម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបា ល និងអភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបមានចំនួនជិត១ម៉ឺននាក់។

នៅក្នុងឱកាសនេះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានឡើងអានសារលិខិតរបស់ប្រមុខរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងទិវាខួបជ័យជំនះ៧ មករា១៩៧៩និង២០២៤នេះដោយបានបញ្ជាក់ឡើងវិញនៃប្រវត្តិតស៊ូរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានតស៊ូរំដោះ ជីវិតប្រជាជននិងប្រទេសកម្ពុជា ពីរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពតដោយបាន ទទួលបានជ័យជំនះនៅថ្ងៃទី៧ មករា
១៩៧៩ ។

ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ថ្នាក់ ដឹក នាំគណបក្សប្រជាជនកម្ពុជាដែលមានប្រ មុខរាជរដ្ឋាភិបាលកម្ពុជា បានសហការគ្នាគ្រប់ស្ថាប័ន រួមគ្នាកសាង និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៤៥ ឆ្នាំកន្លងមកនេះ ដោយមានហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ រីកចម្រើនលើគ្រប់វិស័យ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានអនុវត្តគោលនយោបាយឈ្នះឈ្នះបង្រួ បបង្រួមមានខ្មែរតែមួយ ទទួលបានសុខសន្តិភាព ១០០% ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋធូរធា ទទួលបានសិទ្ធិសេរី ភាពគ្រប់បែបយ៉ាង រស់នៅមានសុខសន្តិ ភាព និងមានការអភិវឌ្ឍជាបន្តបន្ទាប់
ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបា លអាណត្តិទី៦នេះ ដែលមានសម្ដេចមហាធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បា នដាក់ចេញនូវគោលនយោបាយបញ្ចកោ ណកែទម្រង់ និងអភិវឌ្ឍកសាងព្រះរាជា ណាចក្រអច្ឆរិយៈឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដើម្បីឲ្យពួកគាត់រស់នៅមា នជីវភាពសម្បូរសប្បាយរុងរឿង ក្រោមម្លប់សុខសន្តិភាព ។

សូមបញ្ជាក់ផងដែរថានៅក្នុងទិវាខួបជ័យ ជំនះថ្ងៃ៧មករានេះ ក្រុមសិល្បៈនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងក៏បានសម្ដែងនៅទស្សនីយភាពរំលឹកឡើងវិញអំពីវិនាសកម្មនៃរបបប្រល័យប្រល័យពូជសាសន៍ប៉ុលពត មកលើប្រជាជនកម្ពុជា និងមានការតស៊ូរបស់រណ សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្នុងការរំ ដោះមាតុភូមិកម្ពុជាពីវាលពិឃាតផងដែរដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយចងចាំ
នឹងប្រែកំហឹងឈឺចាប់ទាំងអស់នេះ ខិតខំអភិវឌ្ឍន៍កសាងព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាការរីកចម្រើនលើគ្រប់វិស័យដូចអារ្យប្រទេសនៅក្នុងពិភពលោក៕។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *