ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកម្លាំងបានចាប់យកវត្ថុតាងរួមមានកាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកCF98 លេខ: 00542007236, កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103, បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១), កាណុងកាំភ្លើង ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់, ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង, ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង សម្ភារប្រើប្រាស់មួយចំនួនផងដែរ។
Related Posts
ឯកឧត្តម កែវ រតនៈនិងឯកឧត្តម ខូយ រីដា សំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំស្រែស្តុក ស្រុកកណ្កៀងនិងឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិសាត់
ខេត្តពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រគរនិងស្រុកកណ្តៀងនិងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ខែសីហាឆ្នាំ ២០២៣បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំស្រែស្តុក ស្រុកកណ្តៀងជិត៥០០០នាក់នៅបរិវេណទន្លេអុំនិងឃុំស្នាអន្សា ស្រុកក្រគរជិត២០០០នាក់នៅសាលាបឋមនិងអនុវិទ្យាល័យស្នាអន្សា លោក ឆាយ គឹមម៉ុង អភិបាលនៃគណអភិបាលស្រុកកណ្តៀង បានឲ្យដឹងថា ស្រុកកណ្តៀងមាន៩ឃុំ ស្មើនឹង១១២ភូមិ…
មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុង ដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរ ទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូ នៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ
តាកែវ៖ មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុងដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូនៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ ខណៈដែលអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលា តែងបង្ករបញ្ហាជាមួយសិស្ស សម្ដែងអកាប្បកិរិយាមិនសមរម្យ និងប្រើសម្ដីអសារស់ ទៅលើក្មេងៗជាសិស្ស ហើយក៏បានឆ្លៀតឱកាសកឹបសំបុត្រម៉ូតូយកលុយលើសពីសៀវភៅបន្ទុក នៅក្នុងថ្ងៃកម្មវិធីសង្ក្រាន្តផងដែរ ដែលទង្វើនេះជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត ចំពោះជនឆ្លៀតឱកាសដែលប្រព្រឹត្តបែបនេះ មួយវិញទៀតសាលារៀនជាប្រភពនៃការបណ្ដុះបណ្ដាលចំនេះវិជ្ជាដល់ក្មេង ដូច្នេះមិនត្រូវយកមនុស្សកោងកាច មិនមានសីលធម៍ទុកនៅក្នុងសាលារៀននោះទេ។ប្រភពនៅក្នុងសាលារៀនវិទ្យាល័យជាស៊ីមតាកែវបានបង្ហើបអោយដឹងថា ករណីអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលារៀននេះ ត្រូវជាបងប្អូននាយកសាលាតែម្ដង ទើបអ្នកផ្ញើម៉ូតូក្នុងសាលាមានចារឹកក្អេងក្អាង…
សិស្សានុសិស្សសាលាវិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែន រលាប្អៀរត្បូង ស្លៀកពាក់បែបប្រពៃណី អបអរសាទ ក្នុងមហាសង្ក្រាន្តឆ្នាំថ្មី
កំពង់ឆ្នាំង៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្បូង គ្រប់រូបបាននាំគ្នា ស្លៀកសម្លៀកបំពាក់ប្រពៃណី ដូចជា សំពត់ ចងក្បិន ហូល ផាមួង ពាក់អាវប៉ាក់ អាវកបំពង់ ខោចែវ ក្រមា និងមានការសម្តែងរបាំបុរាណ និងសម័យចម្រុះ រួមជាមួយ ការលេងល្បែងប្រជាប្រិយ…