អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យដល់ទីតាំងដែលរងការខ្វះខាត ទឹកស្រោចស្រពស្រូវប្រាំងក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយលោក ដោកប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. អភិបាលស្រុក. អាជ្ញាធរឃុំ .និងក្រុមការងារ បានចុះពិនិត្យមើលដល់ទីតាំងដែលរងការខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង នៅតំបន់ស្លាបក្ដោង. ត្រពាំងវែង .ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យស្ថានភាព ផលប៉ះពាល់ដំណាំស្រូវ និងសកម្មភាពអន្តរាគមន៍ ជួយសង្គ្រោះបន្ទាន់ផងដែរ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។

លោក ដោកប៊ុនថុន ប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាផ្ទៃដីដែលរងផលប៉ះពាល់មុនអន្តរាគមន៍ សង្រ្គោះសរុបមានចំនួនប្រមាណ ៣៥០ហិកតាក្នុងនោះ តំបន់ខ្លះបានជួយសង្គ្រោះហើយនៅសប្ដាហ៍មុនហើយពេលនេះ ដោយសារខាងលោកបានចុះធ្វើការស្តាប្រឡាយ ដើម្បីទាញយកទឹកមកពីស្ទឹងជ្រៃបាក់ផងដែរ ។

នៅថ្ងៃនេះ ឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធិ .អភិបាលខេត្ត បានធ្វើការណែនាំឲ្យមន្ទីរជំនាញ រួមនិងអាជ្ញាធរមូលដ្ឋានធ្វើការ ស្ដារប្រឡាយដើម្បីនាំយកទឹកមកធ្វើការសង្រ្គោះបានជាបន្តបន្តាប់ ដោយក្នុងនោះសង្រ្គោះបានប្រមាណ ៣២៥ហិកតា នៅសេសសល់ប្រមាណ ២៥ហិចតាទៀតដែល រងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវការទឹកមកសង្រ្គោះបន្ទាន់បន្ថែមទៀត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានសម្រេចស្ដារប្រឡាយបំរ៉ុងសម្រាប់ នាំយកទឹកមកជួយសង្រ្គោះចំនួន២ខ្សែ ខ្សែទី១ប្រវែង ៥០០ម៉ែត្រឯ ខ្សែទី២ប្រវែង ២០០០ម៉ែត្រ ដែលនឹងអាចជួយស្រោចស្រពស្រែប្រាំងបានចំនួន ៤៥០ហិកតា របស់ប្រជាកសិករប្រមាណ ៣៧៤គ្រួសារ និងផ្ដល់គ្រឿងចក្រដើម្បីស្ដារជូនប្រជាកសិករនៅភូមិទាំង៤ក្នុងឃុំគោកបន្ទាយខណះបន្តិចទៀតទឹកក៍កាន់តែរាក់នៅផ្នែកខាងលើផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *