ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ មួយកន្លែងបានត្អូញត្អែ ពីតម្លៃសាច់សត្វចិញ្ចឹមធ្លាក់ចុះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមេត្តាជួយ ចាត់វិធានការច្បាប់ឲ្យតឹងរឹង ក្នុងការលួចនាំសាច់បង្កក ពីក្រៅចូលមកក្នុងស្រុក

កំពង់ឆ្នាំង÷ ម្ចាស់កសិដ្ឋានចិញ្ជឹមសត្វ ជ្រូកនិងគោក៍ដូចជាប្រជាពលរដ្ឋ បានត្អូញត្អែពីតម្លៃសាច់សត្វក្នុងស្រុកបានធ្លាក់ចុះ ធ្វើឱ្យពួកគាត់ខាតបង់ ថវិកាជាច្រើន ខ្លះចង់បោះបង់ការចិញ្ជឹម និងលក់កសិដ្ឋានរបស់ខ្លួន ព្រោះមិនអាច ទប់ទល់និងប្រាក់ចងការ យកដើម មកបើកអាជីវកម្មចិញ្ចឹមសត្វបន្តទៀតបាននោះឡើយ ។

លោក ពាញ គាលី ម្ចាស់កសិដ្ឋានចិញ្ជឹមជ្រូកនិងគោ នៅភូមិត្រពាំងក្របៅ ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់អោយដឹងនៅថ្ងៃទី៨មករា ២០២៤នេះថាក្រោយពីបានលក់សត្វជ្រូកប្រមាណជា៣០ក្បាលរួចមកអស់សង្ឃឹម លើអាជីវកម្មចិញ្ចឹមសត្វដោយការចិញ្ចឹមច្រើនតែដល់លក់ចេញថោកដូចតម្លៃជ្រូករស់លោកលក់នៅថ្ងៃនេះតម្លៃត្រឹមតែ ៦២០០រៀល ក្នុង១គីឡូក្រាម គឺវាថោកខ្លាំងពេក ហើយបើគិតពីតម្លៃដែលអ្នកចិញ្ជឹមជ្រូកអាចចំណេញបានខ្លះគឺតម្លៃជាង៨ពាន់ទៅ៩ពាន់រៀលក្នុង១គីឡូក្រាម
ដូចឆ្នេះ បើជ្រូក១ក្បាលមានទម្ងន់ ជាង១០០គីឡូ អ្នកចិញ្ជឹមជ្រូកត្រូវខាតអស់ជាង៤០ម៉ឺនរៀល។

ដោយឡែកសត្វគោវិញក៍ដូចគ្នានិងសត្វជ្រូកដែរតម្លៃទិញចូលយកមកចិញ្ចឹមបំប៉នយកសាច់១គីឡូ ក្រាម ថ្លៃ១ម៉ឺន២ពាន់រៀលដល់ពេល បច្ចុប្បន្នតម្លៃលក់ចេញទៅវិញត្រឹមតែ៧ពាន់រៀល ប៉ុណ្ណោះ ក្នុង១គីឡូលក្រាមថោកពេកទៅ។

លោកពេញកាលីដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកនិងគោបាននិយាយអោយដឹងទៀតថាបើតម្លៃចំណីជ្រូកវិញ ចំណីកូនជ្រូកទើបចាប់ ផ្តើមចិញ្ចឹម១បេ ១ម៉ឺន៥ ពាន់រៀល ចំណីកូនធំបន្តិច១បេថ្លៃ១ម៉ឹន២ពាន់រៀលនិងចំណីឱ្យស៊ីរហូតដល់ធំចាប់លក់១បេ ៦ម៉ឺន
៥ពាន់រៀល បើគិតពីចិញ្ជឹមរហូតចាប់លក់ក្នុងទម្ងន់១០០គីឡូជ្រូក១ក្បាលស៊ីអស់ ៦បេ ។
.
លោកពាញគាលីដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក៍បានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យតម្លៃសាច់សត្វធ្លាក់ចុះ គឺដោយសារកាត្តាការលួចនាំចូលសាច់បង្កកច្រើនពេក ហើយទ្រង់ទ្រាញនៃកានាំចូលដោយគម្ហុកទៀតផង ។

ដោយករណីនេះហើយលោក បានសំណូមពរដល់ក្រសួងកសិកម្ម សូមមេត្តាជួយចាត់វិធានការលើការលួចនាំចូលសាច់បង្កកចូលមកក្នុងស្រុកឱ្យបានម៉ឺនម៉ាត់បំផុត ព្រោះបើមិនដូចឆ្នោះទេ កុំថាឡើយអ្នកចិញ្ចឹមសត្វខ្នាតធំ ខ្នាតមធ្យម សូម្បីតែអ្នកចិញ្ជឹមមាន់ទាបួន ដប់ ក្បាលសម្រាប់តែទិញសៀវភៅ ឱ្យកូនរៀន ក៍ខាតបង់ផងដែរ។

សម្រាប់រូបលោក បើតម្លៃសាច់ក្នុងទីផ្សារនៅបន្តធ្លាក់ចុះបែបនេះទៀត លោកនឹងលក់កសិដ្ឋានទាំងអស់ហើយឈប់ចិញ្ជឹមបន្តហើយព្រោះ ដោយសារតែ រកប្រាក់បង់ ធនាគារ មិនបានទេ ព្រោះមុខរបរនេះវាសុទ្ឋតែយកប្រាក់ពីធនាគារមកធ្វើការវិនិយោគទាំងអស់ ។

ពាក់ពន្ធនិងបញ្ហាខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាកត្តាសាច់ដែលចុះថោកវាជាតម្លៃទីផ្សាររួមទូទាំងប្រទេស ហើយក៏មិនសំដៅដោយសារតែសាច់បង្កកនាំចូលពីប្រទេសជិតខាងដែរ វារួមសមនឹងមានការចិញ្ចឹមច្រើន បច្ចុប្បន្នទូទាំងប្រទេសសាច់ជ្រូករស់មួយគីឡូក្រាម ៦ ២០០រៀលនិងសាច់គោរស់មួយគីឡូក្រាមជាង ៧ ពាន់រៀលវាជាទូទៅហើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *