ការផ្តល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្ត ឲ្យសិស្សានុសិស្ស កាន់តែខិតខំរៀន សូត្រឱ្យពូកែបន្ថែមទៀត ដែលក្លាយជាធនធានដ៏សំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

សៀមរាប៖ គណៈគ្រប់គ្រងសាលាអន្តរជាតិអេអិលអេខេត្តសៀមរាប បានធ្វើការប្រគល់នូវប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងពូកែប្រមាណជាង៩០នាក់ក្នុងចំណោមសិស្សានុសិស្ស ប្រមាណជិត៥០០នាក់ដែលកំពុងតែសិក្សា ភាសាខ្មែ និងភាសាអង់គ្លេស ក្នុងឆ្នាំសិក្សា២០២២-២០២៣។ នៅក្នុងពិធីនោះដែរក៍មានការអញ្ជើញចូល រួមពីសំណាក់លោក កុយ ផល ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ តំណាងលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែ មករា ឆ្នាំ ២០២៤។

លោក នង វុត្ថា នាយកស្ថាបនិកនៃសាលាអន្តរជាតិអេអិលអេ បានមាន ប្រសាសន៍ថា ការរៀបចំប្រគល់ប័ណ្ណសរសើរ ដល់សិស្សពូកែនាពេលនេះគឺមានគោលបំណងដើម្បីលើក កំពស់វិស័យអប់រំ បណ្តុះស្មារតីឱ្យប្អូនៗសិស្សានុសិស្សឱ្យចេះស្រលាញ់ការសិក្សាហើយក៍ជាឱកាសដែល អាចឱ្យគណៈគ្រប់គ្រងសាលាបានជួបធ្វើការ សំណេះសំណាលជាមួយមាតាបិតានិងអាណាព្យាបាល សិស្សផងដែរ។ លោក និង វុត្ថា បានមានប្រសាសន៍បន្ថែមថា ការផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្ស ពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែ ខិតខំរៀនសូត្រឱ្យកាន់តែពូកែ ដែលអាចក្លាយជា ធនធានដ៏ សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។ ហើយ សិស្សានុសិស្ស ដែលអាចនឹងទទួលបាន លទ្ធផលល្អ និងជោគជ័យ ក្នុងការសិក្សារបស់ខ្លួននាពេលនេះ ដែលយើងមិនត្រូវមើលរំលងបាននោះគឺអាស្រ័យដោយ កត្តាជាច្រើនដូចជា៖ កត្តាមាតាបិតា, កត្តាសាលារៀន, កត្តាខ្លួនឯង. កត្តាគ្រូបង្រៀន និងកត្តាដែលសំខាន់ ជាពិសេសនោះគឺ កត្តាប្រទេសជាតិ ដោយក្នុងនោះដែរ កត្តាមាតាបិតា ឬអាណាព្យាបាល គឺពួកគាត់ មាន កាតព្វកិច្ច គាំទ្រ ទំនុកបំរុង ផ្តល់កំលាំងចិត្ត គឺជាថាមពលជម្រុញសម្រាប់ការសិក្សាដល់កូនៗ។ លោក និង វុត្ថា បានបញ្ជាក់បន្ថែមថា កត្តាសាលារៀន ត្រូវពឹងលើការគ្រប់គ្រង និងរៀបចំប្រព័ន្ធអប់រំល្អរបស់ សាលារៀន ដែលមានកម្មវិធីសិក្សាឆ្លើយតបទៅនឹង កម្មវិធីសិក្សាអប់រំជាតិ និងអន្តរជាតិ ដែលធានាបាននូវ គុណភាពតាមនិយាមអប់រំ ទន្ទឹមនឹងនេះ គ្រូបង្រៀនក៏ជាកត្តា សំខាន់មួយផងដែរ តាមរយៈការសិក្សា ស្រាវជ្រាវ ចងក្រង ឯកសារក្នុងការបង្រៀន និងផ្ទេរចំណេះដឹង ដែលជាការទទួលខុសត្រូវចំពោះសិស្ស។ លោកនាយកស្ថាបនិកសាលាអន្តរជាតិអេអិលអេ បានមានប្រសាសន៍បញ្ជាក់បន្ថែមថាគោលការណ៍ និង ភាពជោគជ័យរបស់សាលាអន្តរជាតិអេអិលអេ គឺបានពង្រីកគុណភាពនៃការអប់រំ វិន័យ និងសុជីវធម៌ ជា ពិសេសគឺសិលធម៌ក្នុងការរស់នៅ ។ មិនតែប៉ុណ្ណោះមាតាបិតា និងអាណាព្យាបាលសិស្សក៏ជាកម្លាំងចលក រមួយដ៏សំខាន់ក្នុងការជម្រុញឱ្យប្អូនៗសិស្សានុសិស្ស ខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវលទ្ធផលដ៏ប្រសើរ នាពេលពេលនេះ។ លោក នង វុត្ថា ក៏បានមានប្រសាសន៍ បញ្ជាក់បន្ថែមអោយដឹងដែរថាសាលាអន្តរជាតិ អេអិលអេ គឺជាសាលាដែលផ្តល់ជូននូវកម្មវិធីសិក្សាពីកំរិត មត្តេយ្យសិក្សា និងបឋមសិក្សាទាំងចំនេះទូទៅ ខ្មែរ និងចំនេះទូទៅភាសាអង់គ្លេស ហើយការផ្ដល់ការសិក្សានេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអប់រំកុមារតូចៗ ដែលជាការយកចិត្តទុកដាក់បំផុតដែលសាលាអន្តរជាតិ អេអិលអេ សម្រាប់កិច្ចដំណើរការអប់រំ ដើម្បីឱ្យស្របតាម គោលនយោបាយ និងក្របខណ្ឌគតិយុត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ដោយ ក្នុងនោះដែរ គ្រូបង្រៀននៅក្នុងសាលាអន្តរជាតិអេអិលអេ គឺជាគរុគ្រូស្ម័គ្រចិត្តចូលរួមអភិវឌ្ឍសាលា ប្រកបដោយគុណភាព ដែលបង្ហាត់បង្រៀនសិស្សតាមនិយាមគរុកោសល្យ និងមានឆន្ទៈលះបង់ខ្ពស់ដើម្បី ប្រយោជន៍ដល់សិស្ស ដែលមានជីវភាពមិនសូវធូរធា ហើយពុំមានលទ្ធភាព ទៅរៀននៅសាលាដែលមាន តម្លៃសិក្សាខ្ពស់ៗនោះផងដែរ ។ ក្នុងនាមលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប លោក កុយ ផល ប្រធានការិយាល័យ អប់រំក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលអាណត្តិ ទី៧បាន ដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ដែលមានបាវចនា កំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចេរភាព ដើម្បីកសាងមូល ដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យឆ្នាំ២០៣០, គឺការពង្រឹងគុណ ភាព អប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ” ដែលមានកំណែ ទម្រង់សាលារៀន និងពង្រឹងគុណភាពអប់រំ ជាអាទិភាពខ្ពស់បំផុត។ លោក កុយ ផល បានមានប្រសាសន៍បន្តថាប្អូនៗ សិស្សានុសិស្សពូកែដែព ទទួលបានជ័យលាភីនាពេលនេះ គឺជាការទទួលបានពីការខិតខំប្រឹងប្រែង រៀនសូត្ររបស់ប្អូនៗ ដែលបាន ខិតខំសិក្សារៀនសូត្រ ពេញមួយឆ្នាំសិក្សា ហើយបានទទួលលទ្ធផលជាទីមោទនៈ។ ហើយភាពជោគជ័យ នៃការខិតខំប្រឹងប្រែង របស់ប្អូនៗមិនត្រឹមតែ ទទួលបាននូវមោទនៈភាព សម្រាប់ខ្លួនឯង តែប៉ុណ្ណោះទេតែជា មោទនភាព និងកិត្តិយសរបស់ក្រុមគ្រួសារ មាតា បិតា និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និង សាលាផងដែរ ។ ក្នុងឱកាសនោះដែរលោក កុយ ផលប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ ក៏បានមានប្រសាសន៍ ជំរុញដល់ប្អូនៗ សិស្សានុសិស្សទាំងអស់យកត្រូវចិត្តទុកដាក់ ខិតខំរៀនសូត្របន្ថែមទៀត គោរពវិន័យសាលា យកចិត្ត ទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ ស្តាប់ការទូន្មានរបស់ឱពុកម្ដាយអាណាព្យាបាល ហើយត្រូវបន្ត ប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អទៅថ្ងៃអនាគត់ បានក្លាយជាធនធាន មនុស្សប្រកបដោយគុណភាព និងសិលធម៌ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *